Search

[ព័ត៌មាន] Apple នឹងវិនិយោគ $200 លានដុល្លារ ទៅលើ ក្រុមហ៊ុនផលិតកញ្ចក់ការពារឆ្កូត Corning

ក្រុមហ៊ុន Apple ថ្ងៃ នេះ បានប្រកាសថា ខ្លួនបាន វិនិយោគជាមួយ ក្រុមហ៊ុន Corning ដែលជា ម្ចាស់របស់ កញ្ចក់ការពារឆ្កូតដ៏ល្បីល្បាញ Gorilla Glass ក្នុងចំនួនទឹកប្រាក់ $200 លានដុល្លារ។ បើតាម Apple បានឱ្យដឹងថា នេះគឺជា ផ្នែកមួយនៃទឹកប្រាក់ $1 ពាន់លានដុល្លារ ដែលខ្លួន បានសន្យាជាមួយ រដ្ឋាភិបាលលោក ត្រាំ ដើម្បីបង្កើន ការងារផលិតកម្មជំនាញ នៅអាមេរិក។
corning glass

ទឹកប្រាក់វិនិយោគនេះ នឹងត្រូវបានគេយកទៅប្រើ ដើម្បី ជួសជុល និងតុបតែង រោងចក្រចំណាស់ 65 ឆ្នាំ របស់ Corning នៅឯរដ្ឋ Kentucky, ការស្រាវជ្រាវ និងអភិវឌ្ឍ បច្ចេកវិទ្យាកញ្ចក់ថ្មី និង ទិញគ្រឿងចក្រថ្មីៗ។

បើតាម COO របស់ Apple លោក Jeff Williams បានប្រាប់ថា កិច្ចសហប្រតិបត្តិការណ៍នេះ ចាប់ផ្តើមជាង 10 ឆ្នាំមកហើយ ហើយបានបង្កើតការងារ ជាង 1,000 តំណែង ហើយយើង មានមោទនៈភាព ដែលបានបំពាក់ កញ្ចក់ការពារ ដែលផលិតឡើងនៅ អាមេរិក ទៅក្នុងគ្រប់ iPhone ដែលមាន អតិថិជន ប្រើប្រាស់ ជុំវិញពិភពលោក៕
ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook