Search

[ព័ត៌មាន] Apple ទិញយក ក្រុមហ៊ុន Lattice Data ជំនាញខាង បញ្ញានិមិត្តរៀបចំទិន្នន័យ

ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានទិញយក ក្រុមហ៊ុន ជំនាញខាង បញ្ញានិមិត្តរៀបចំទុកដាក់ទិន្នន័យ Lattice Data ក្នុងតម្លៃប្រមាណ $200 លានដុល្លារ… នេះបើតាម ប្រភពពី TechCrunch។ Lattice Data បានបង្កើត បញ្ញានិមិត្តមួយឈ្មោះ Dark Data ដែលអាច តំរៀប អត្ថបទ និងរូបភាព ដែលមិនមានលំដាប់លំដោយ ឱ្យទៅជា ទិន្នន័យរៀបរយ ជា ក្រុម ឬជំពូកទិន្នន័យ ដែលអាចឱ្យគេ វិភាគបាន។
Latticesite-Dark Matter

គេមិនច្បាស់ទេថាតើ ក្រុមហ៊ុនណាខ្លះ បានប្រើប្រាស់ បញ្ញានិមិត្តរបស់ Lattice ប៉ុន្តែ គេដឹងថា បច្ចេកវិទ្យារបស់ក្រុមហ៊ុននេះ អាចយកទៅប្រើ ដើម្បីជំនួយដល់ បញ្ញានិមិត្តដទៃទៀតដូចជា Alexa របស់ Amazon, Bixby របស់ Samsung និង Siri របស់ Apple ជាដើម។

បើតាម TechCrunch បានឱ្យដឹងថា ការទិញយកនេះ បានកើតឡើង 1-2 អាទិត្យមុន ហើយ វិស្វករជាង 20 នាក់របស់ Lattice បាននិងកំពុងផ្លាស់ទៅធ្វើការជាមួយ Apple ហើយ៕
ប្រភព: TechCrunch




Loading...

ចូលរួមមតិតាមរយៈ Facebook