Search

[ព័ត៌មាន] LG Innotek នឹងជា អ្នកផ្គត់ផ្គង់ កាម៉េរាសម្គាល់មុខ សំរាប់ iPhone 8

ក្រុមហ៊ុន LG Innotek នឹងក្លាយជា អ្នកផ្គត់ផ្គង់ កាម៉េរាខាងមុខ សំរាប់ប្រើ សម្គាល់មុខអ្នកប្រើប្រាស់ នៅលើ iPhone 8… នេះបើតាម របាយការណ៍ពី សារព័ត៌មាន theinvestor.co.kr របស់កូរ៉េ។
iphone 8

រោងចក្រថ្មីមួយ ដែលមានតម្លៃប្រមាណ $238.5 លានដុល្លារ នឹងត្រូវបានគេប្រើប្រាស់ ដើម្បីផ្គត់ផ្គត់ ការកម៉្មង់ កាម៉េរាប្រភេទនេះ ដល់ Apple។ បើតាមប្រភព បានឱ្យដឹងថា តម្លៃការផ្គត់ផ្គង់ អាចមានរហូត $177 លានដុល្លារ។

គួររំលឹកថា Apple និង LG Innotek បានចាប់ដៃគ្នា តាំងពីឆ្នាំទៅមិញម៉្លេះ ដើម្បីបង្កើត ប្រព័ន្ធកាម៉េរា 3D ដំបូងគេ ដែលអាចសម្គាល់មុខមនុស្ស ដើម្បីប្រើប្រាស់ សំរាប់ សម្គាល់អ្នកប្រើប្រាស់ និង នៅក្នុងហ្គេម។

កាម៉េរាសម្គាល់មុខ 3D ថ្មីនេះ នឹងដំណើរការមាន ប្រសិទ្ធភាពជាង កាម៉េរាសម្គាល់មុខរបស់ Galaxy S8 ដែលប្រើប្រាស់បច្ចេកវិទ្យា 2D ប៉ុណ្ណោះ។ ប្រភព បានបន្តថា កាម៉េរា 3D នេះ នឹងប្រើប្រាស់ គ្រឿងក្នុង 3 គ្រាប់ ដើម្បីដំណើរការកូដ សម្គាល់មុខ ដែលបង្កើតឡើងដោយ ក្រុមហ៊ុន PrimeSense… ជាក្រុមហ៊ុន អីុស្រាអែល ដែល Apple ទិញយក កាលពី ឆ្នាំ 2013៕
ប្រភព: TheInvestor




Loading...

ចូលរួមមតិតាមរយៈ Facebook