Search

[ព័ត៌មាន] នាឡិកាឆ្លាតវៃ Apple Watch ត្រូវបានរកឃើញថា អាចចាប់បានយ៉ាងត្រឹមត្រូវនូវ ចង្វាក់បេះដូងដើរមិនប្រក្រតី រហូត 97%

នាឡិកាឆ្លាតវៃ Apple Watch ត្រូវបានរកឃើញថា អាចចាប់បានយ៉ាងត្រឹមត្រូវនូវ ចង្វាក់បេះដូងដើរមិនប្រក្រតី រហូត 97%… នេះបើតាម ការសិក្សា របស់ សកលវិទ្យាល័យ University of California។ ក្រុមការងារបង្កើតកម្មវិធីវាស់ចង្វោះបេះដូងមួយឈ្មោះ Cardiogram បានសហការណ៍ ជាមួយសកលវិទ្យាល័យនេះ កាលពីឆ្នាំទៅមិញ ដើម្បីសិក្សា ភាពសុក្រិតនៃ នាឡិកាឆ្លាតវៃ ក្នុងការ ទស្សទាយនូវ ការវាយប្រហារនៃជម្ងឺ ស្ត្រូក។
Apple-Watch-Heart-Rate-Monitor

ការសិក្សានេះ មានអ្នកចូលរួមចំនួន 6,158 នាក់ ហើយភាគច្រើន ពួកគេ បានវាស់បេះដូង តាម EKG ឃើញថា មានដំណើរការ ធម្មតា។ ដោយឡែក មានតែ 200 នាក់ទេ ដែលរកឃើញថា មានចង្វាក់បេះដូង ដើរមិនប្រក្រតី។ វិស្វករមកពីស្ថាប័នទាំងពីរ បានបង្កើត បញ្ញានិមិត្តមួយ ដើម្បីតាមដាន និងវាយតម្លៃ ទិន្នន័យចង្វាក់បេះដូង ដែលវាស់ដោយនាឡិកានេះ។

ការប្រៀបធៀប ការរកឃើញរបស់ពួកគេ ជាមួយនឹង អ្នកចូលរួម 51 នាក់ ដែលត្រូវបានគេ បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីរក្សាលំនឹង ចង្វាក់បេះដូង ឱ្យដើរមក ប្រក្រតីវិញ បានរកឃើញថា បញ្ញានិមិត្តរបស់ពួកគេ បានចាប់បាន សកម្មភាពចង្វាក់បេះដូង មិនប្រក្រតី បានសុក្រិតរហូត 97%។ ការសិក្សានេះ នឹងផ្តល់ ផលប៉ះពាល់ជាវិជ្ជមាន នាពេលអនាគត ក្នុងការបង្ការ ការវាយប្រហារពី ជម្ងឺស្ត្រូក។

គួររំលឹកថា ចង្វាក់បេះដូងមិនប្រក្រតី ត្រូវបានគេជឿថា នឹងបង្កឱ្យមាន ការវាយប្រហារនៃជម្ងឺស្ត្រូក 1/4 ដង។ ស្ថាបនិកកម្មវិធី cardiogram លោក Brandom Ballinger បាននិយាយថា 2/3 នៃការវាយប្រហារនេះ អាចបង្ការបាន ដោយប្រើប្រាស់ ឱសថ ដែលមានតម្លៃថោក ហើយក្រុមលោក នឹងបន្តការសិក្សា ទិន្នន័យសុខភាពនេះ ដើម្បីបង្កើត បញ្ញានិមិត្តមួយ ដ៏សុក្រិត និងមានផលប្រយោជន៍ប្រើការ នាពេលអនាគត៕
ប្រភព: TechCrunch




Loading...

ចូលរួមមតិតាមរយៈ Facebook