Search

[ព័ត៌មាន] Apple សហការណ៍ជាមួយ Nike បញ្ចេញ នាឡិកា Apple Watch ម៉ូដពិសេស NikeLab ពណ៌ស្រាល

ក្រុមហ៊ុន Apple និង Nike ថ្ងៃនេះ បានដាក់បញ្ចេញ នាឡិកាឆ្លាតវៃ Apple Watch ម៉ូដថ្មីឈ្មោះ NikeLab បន្ទាប់ពី ម៉ូដដំបូង Nike+។ ម៉ូដថ្មីនេះ មាន ខ្សែពណ៌ប្រផេះ ពងមាន់ស្រាល ហើយបំពាក់នូវមុខងារពិសេសរបស់ Nokia ដែលរួមមាន កម្មវិធី Nike+ Run Club, GPS, អេក្រង់ភ្លឺជា ម៉ូដែលធម្មតា 2 ដង និងការពារជម្រាបទឹក បានរហូត 50 ម៉ែត្រ ព្រមទាំងដើរដោយ ប្រព័ន្ធប្រតិបត្តិការណ៍ watchOS 3 ចុងក្រោយ។

 Apple Watch NikeLab with watchOS 3

NikeLab នឹងចាប់ផ្តើមដាក់លក់ នៅលើ វិុបសាយ Nike.com និង Apple នាថ្ងៃទី 27 ខែមេសា ខាងមុខនេះ ជាមួយនឹងតម្លៃ $369 សំរាប់ម៉ូដែលទំហំ 38 ម.ម និង $399 សំរាប់ម៉ូដែលទំហំ 42 ម.ម៕
ប្រភព: Nike




Loading...

ចូលរួមមតិតាមរយៈ Facebook