Search

[ព័ត៌មាន] បែកធ្លាយ ឯកសារសុខភាពការងារផ្ទៃក្នុង Apple ដែលផ្តល់តំរុយថា ក្រុមហ៊ុននេះ កំពុងតេស្ត វ៉ែនតាឆ្លាតវៃ

របាយការណ៍ ឧប្បទ្ទវហេតុ ការងារផ្ទៃក្នុង របស់ Apple មួយ ដែលរៀបរៀងដោយ ភ្ញាក់ងារសុវត្ថិភាព និងសុខភាពបរិដ្ឋាន ដែលជួលដោយ Apple ត្រូវបាន បែកធ្លាយ កាលពីពេលថ្មីៗនេះ ដោយចៃដន្យ។ វា ត្រូវបានបញ្ជូន ទៅកាន់ បុគ្គលិក Apple រាប់រយនាក់ មុននឹងធ្លាក់ចូលទៅក្នុងដៃ របស់វិុបសាយ Gizmodo។

google glass augmented reality smart device

វ៉ែនតាឆ្លាតវៃ Google Glass

របាយការណ៍នេះ បានរៀបរាប់អំពី ឧប្បទ្ទវហេតុ ការងារជាង 70 លើក ហើយរបាយការណ៍ខ្លះ បានរៀបរាប់អំពី ផលប៉ះពាល់ភ្នែក បណ្តាលមកពី ពាក់ ឧបករណ៍តេស្តម៉្យាង នៅអំឡុងពេល សិក្សាស្វែងយល់អំពី ផលិតផលនេះ។

បើតាម ដំណឹងលេចឮកន្លងមក បានឱ្យដឹងថា Apple កំពុងធ្វើការតេស្តសាកល្បង វ៉ែនតាឆ្លាតវៃ បែបតថភាពបន្ថែម ដែលមាន សមត្ថភាព ស្រដៀងនឹង វ៉ែនតាឆ្លាតវៃ Google Glass ដែរ ដោយវា នឹងបង្ហាញព័ត៌មានបន្ថែម អំពីទីកន្លែង ឬវត្ថុ នៅពេល អ្នកប្រើប្រាស់ មើលវានឹង វ៉ែនតានេះ។

ក្រៅពីនេះ ក៏មាន របាយការណ៍ទាក់ទងនឹង ឧប្បទ្ទវហេតុ នៅពេល ប្រមូលទិន្នន័យ លេងស្គី និងជិះក្តារ សំរាប់ នាឡិកាឆ្លាតវៃ ព្រមទាំង គ្រោះថ្នាក់ចរចារណ៍ ដែលកើតទៅលើ អ្នកដំណើរថ្មើជើង នៅពេល ប្រមូលទិន្នន័យ ផែនទី ដោយរថយន្តរបស់ Apple ជាដើម៕
ប្រភព: Gizmodo




Loading...

ចូលរួមមតិតាមរយៈ Facebook