Search

[ព័ត៌មាន] លេចចេញ រូបភាពព្រាងម៉ូដ iPhone 8 ដែលមាន ប៊ូតុង Touch ID នៅផ្នែកខាងក្រោយ

រូបភាពមួយសន្លឹកដែលគេអះអាងថា គឺជា គំនូរព្រាងម៉ូដ iPhone 8 ត្រូវបានបង្ហោះ កាលពីពេលថ្មីៗនេះ នៅលើ បណ្តាញធ្វីតធើ ដោយលោក Sonny Dickson ដែលជំនាញខាង បញ្ចេញ រូបភាពសម្ងាត់ ផលិតផល Apple។ Dickson បានប្រាប់ថា គាត់បានរូបនេះ ពីប្រភពមួយ ដែលជា ដៃគូផ្គត់ផ្គង់ គ្រឿងបន្លាស់ឱ្យ Apple។

Apple iPhone 8 with Touch ID on the back

រូបភាពនេះ បានបង្ហាញថា ប៊ូតុង TouchID អាចនឹងត្រូវផ្លាស់ប្តូរ ទៅនៅផ្នែកខាងក្រោយ ទូរស័ព្ទ… ជាជាងបង្កប់វា នៅក្នុងអេក្រង់។ ហើយបើដូច្នោះមែន នោះ សម្បកខាងក្រោយរបស់វា មិនអាចជា កញ្ចក់ ដូចដែលបានរាយការណ៍ដោយ វិុបសាយ Bloomberg នោះទេ។ សម្បកនេះ អាចជា សម្បកអាលុយមីញ៉ូម។

គួររំលឹកថា Apple ត្រូវបានគេរាយការណ៍មកថា កំពុងតេស្តសាកល្បង iPhone 8 ច្រើនម៉ូដែល ដែលមាន គុណសម្បត្តិខុសៗគ្នា ហើយព័ត៌មាន កន្លងមក បានរាយការណ៍ថា ពួកគេ កំពុងជួបបញ្ហា ក្នុងការ បង្កប់ ប៊ូតុងស្កែនក្រយៅដៃ ចូលទៅពីក្រោម ផ្ទៃអេក្រង់ នៅខាងមុខ។

ប៉ុន្តែ គេ មិនដឹងច្បាស់ទេថា តើ Apple នឹងពន្យាពេលការលក់ ឬដកចេញ ប៊ូតុង Touch ID ឬ ផ្លាស់វា ទៅផ្នែកខាងក្រោយ ដូចរូបភាពដែល Dickson បានបង្ហោះ យ៉ាងណានោះទេ? តែបើផ្លាស់ទៅខាងក្រោយមែន នោះប្រាកដជា ទទួលបាន ការរិះគន់មិនខាន ដូចដែល អតិថិជន កំពុងរិះគន់ Galaxy S8 ដែលមាន ប៊ូតុងស្កែនក្រយៅដៃ នៅផ្នែកខាងក្រោយ ជាដើម៕
ប្រភព: Twitter




Loading...

ចូលរួមមតិតាមរយៈ Facebook