Search

[ព័ត៌មាន] ចិន បញ្ជារឱ្យ Apple រឹតត្បិត កម្មវិធីផ្សាយផ្ទាល់ ដែលមាន នៅលើ App Store

និយតករចិន កំពុងសើុបអង្កេត បញ្ហាមួយចំនួន ទាក់ទងនឹង កម្មវិធីផ្សាយផ្ទាល់ ដែលអាចដោនឡូដ ប្រើប្រាស់ពី ហាងកម្មវិធី App Store របស់ ក្រុមហ៊ុន Apple… នេះបើតាម របាយការណ៍ពី Reuters។ ប្រភព បានបន្តទៀតថា អាជ្ញាធរចិន មានគំរោងនឹង កោះហៅ Apple ហើយជំរុញឱ្យ ក្រុមហ៊ុននេះ ធ្វើការ ត្រួតពិនិត្យ និងរឹតបណ្តឹង ទៅលើ កម្មវិធីផ្សាយផ្ទាល់ទាំងនោះ ដែលរួមមាន កម្មវិធី Facebook, Instagram, YouTube, Periscope និង Bingo ជាដើម។

instagram-live

កាលពីពេលថ្មីៗនេះ អាជ្ញាធរចិន ក៏បានបញ្ជារឱ្យ វិុបសាយផ្សាយផ្ទាល់ធំៗ 3 របស់ចិន ឱ្យបង្កើន ការត្រួតពិនិត្យ ទៅលើ វីដេអូ និងខ្លឹមសារ នៃការផ្សាយផ្ទាល់ របស់វិុបសាយខ្លួនផងដែរ ដើម្បីការពារ ការផ្សាយផ្ទាល់ រូបភាពវីដេអូ មិនសមរម្យ។ គួររំលឹកថា ទីផ្សារ ប្រើប្រាស់ អីុនធើណែត នៅក្នុងប្រទេស ចិន មានទំហំធំណាស់គឺរហូត 1.33 ពាន់លាននាក់ ហើយ ការត្រួតពិនិត្យ ពិតជា មិនងាយស្រួលនោះទេ៕
ប្រភព: Reuters




Loading...

ចូលរួមមតិតាមរយៈ Facebook