Search

[ព័ត៌មាន] Bloomberg ថា iPhone 8 នឹងប្រើដែកថែប សាច់ហ្មត់ ដូច នាឡិកា Apple Watch

វិុបសាយ Bloombrg កាលពីពេលថ្មីៗនេះ បានចុះផ្សាយថា iPhone 8 នឹងប្រើប្រាស់ ដែកថែបហ្មត់រលោង នៅគែម របស់តួគ្រឿង ដូចដែលខ្លួនប្រើ នៅលើ នាឡិកា Apple Watch ដូច្នោះដែរ។ ចំណែក ផ្នែកខាងមុខ និងក្រោយរបស់វា នឹងជា អេក្រង់សុទ្ធតែម្តង ដូច iPhone 4s ដែរ។

iphone-8-stainless-steel-macotakara

ផ្នែកខាងមុខ នឹងប្រើប្រាស់ ផ្ទាំងអេក្រង់ OLED ហើយមានកញ្ចក់អេក្រង់ 2.5D រាងកាច់កោងបន្តិច ត្រង់គែម របស់វា។ ដោយឡែក កាម៉េរាខាងក្រោយរបស់វាវិញ មានចំនួន 1 គូ ហើយត្រូវបានគេ តំរៀបលើក្រោមគ្នា សំរាប់ប្រើប្រាស់ជា កាម៉េរា សំរាប់មុខងារ តថភាពបន្ថែម (Augmented Reality)។

ជាចុងក្រោយ Bloomberg ជឿថា ការផ្គត់ផ្គង់គ្រឿងបន្លាស់ របស់ម៉ូដែលថ្មីនេះ អាចនឹងមានបញ្ហា ដូចនេះ Apple ទំនងជា ពន្យាពេលការលក់វា 1 ឬ 2 ខែ ក្រោយពេល ប្រកាសបង្ហាញខ្លួនវា នៅក្នុងព្រឹត្តិការណ៍នាខែ កញ្ញា។ ថ្វីបើវា ជាម៉ូដែលថ្នាក់ខ្ពស់ ប៉ុន្តែ iPhone 8 នឹងប្រើប្រាស់ ឈីប A11 ដូច iPhone 7s/7s Plus ដែរ៕
ប្រភព: Bloomberg




Loading...

ចូលរួមមតិតាមរយៈ Facebook