Search

[ព័ត៌មាន] លេចចេញ គំនូរព្រាងខ្មៅដៃ iPhone 8

គំនូរព្រាងម៉ូដ បែបខ្មៅដៃ ដែលគេជឿថា គឺជា iPhone 8 ថ្មីរបស់ Apple ត្រូវបានបែកធ្លាយ កាលពីពេលថ្មីៗនេះ នៅលើ អនឡាញ។ ផុសដោយវុិបសាយ SlashLeaks គំនូរព្រាងនេះ បានបង្ហាញ សិុនស័រដល់ទៅ 4 គ្រាប់ ដែលស្ថិតនៅសងខាង កន្លែងស្តាប់នឹងត្រចៀក ហើយត្រូវបានគេ បង្កប់ចូលនៅពីក្រោមអេក្រង់។ ចំណែកផ្នែកខាងក្រោយវិញ បានបង្ហាញ កាម៉េរាភ្លោះ ដែលគេតំរៀបលើក្រោម ទទឹងគ្នា។

Apple iPhone 8 Sketch

សិុនស័រ 4 គ្រាប់នេះ ត្រូវបានគេជឿថា ជាសិុនស័រ 3D ប្រើសំរាប់ ស្កែនមុខ របស់អ្នកប្រើប្រាស់… បច្ចេកវិទ្យារបស់ ក្រុមហ៊ុន អីុស្រាអែល PrimeSense ដែល Apple បានទិញយក កាលពីឆ្នាំ 2013។ គួររំលឹកថា PrimeSense គឺជា ក្រុមហ៊ុនដែលបង្កើត កាម៉េរា Kinect សំរាប់លេងហ្គេម នៅលើ ម៉ាសីុន Xbox របស់ Microsoft។

បើតាមដំណឹងឮកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា Apple នឹងប្រកាសបង្ហាញខ្លួន iPhone 3 គ្រឿង នៅក្នុងខែកញ្ញា ប៉ុន្តែ ការចាប់ផ្តើមចេញលក់ iPhone 8 អាចនឹងពន្យាពេល រហូត ខែវិច្ឆិកា ដោយសារតែមាន បញ្ហាការផ្គត់ផ្គង់គ្រឿងបន្លាស់ខ្លះៗ៕
ប្រភព: SlashLeaks




Loading...

ចូលរួមមតិតាមរយៈ Facebook