Search

[ព័ត៌មាន] Microsoft បញ្ចេញកម្មវិធីកាម៉េរា Sprinkles អាចតុបតែងមុខមាត់ ដូច SnapChat និង Messenger

ក្រុមហ៊ុន Microsoft ថ្ងៃនេះ បានដាក់បញ្ចេញ កម្មវិធីកាម៉េរាថ្មីមួយឈ្មោះ Sprinkles សំរាប់ iPhone ដែលអាចឱ្យ អ្នកប្រើប្រាស់ តុបតែងមុខមាត់ និងដាក់អក្សរ នៅលើ រូបកំពុងថត បានដូច កម្មវិធី SnapChat និង Messenger ដែរ។

Microsoft Sprinkle

ក្រៅពីនេះ លោកអ្នក ក៏អាចដាក់ រូបភាព Emoji និងស្ទីកខើ ជាច្រើនទៀតផងដែរ។ លោកអ្នក អាចដោនឡូដ កម្មវិធីនេះ ដោយឥតគិតថ្លៃពី App Store សហរដ្ឋ អាមេរិក ហើយតំរូវឱ្យមាន គណនី Apple ID អាមេរិក៕
ប្រភព: App Store




Loading...

ចូលរួមមតិតាមរយៈ Facebook