Search

[ព័ត៌មាន] Apple ស្នើសុំប៉ាតង់ បង្កើត ឌុយតំណ ម៉ាញ៉េទិច MagSafe ទៅ USB-C

មានការត្អូញត្អែរធំមួយ ទាក់ទងនឹង ម៉ាសីុន Macbook Pro ស៊េរីចុងឆ្នាំ 2016 ថ្មីរបស់ Apple ដោយសារតែ ឌុយដោតរបស់វា លែងជា ប្រភេទម៉ាញ៉េទិចឆក់ ដូចម៉ូដែលមុនៗ ព្រោះ Apple បានងាកមកប្រើ រន្ធដោត USB-C វិញ។

MagSafe to USB-C

ប៉ុន្តែ មិនយូរទេ អ្នកប្រើប្រាស់ អាចសប្បាយចិត្តឡើងវិញ ដោយសារតែ គេបានរកឃើញ ប៉ាតង់ថ្មីមួយ ដែលស្នើសុំដោយ Apple តាំងពី 1 ឆ្នាំមុនម៉្លេះ ដែលបង្ហាញពី ផលិតផល ឌុយតំណសាកថ្ម ម៉ាញ៉េទិច MagSafe ទៅកាន់រន្ធ USB-C។

ដូចនេះ មិនយូរទេ លោកអ្នក នឹងអាចប្រើ ឌុយសាកថ្មឆក់ បែបម៉ាញ៉េទិចឡើងវិញមិនខាន៕
ប្រភព:




Loading...

ចូលរួមមតិតាមរយៈ Facebook