Search

[ព័ត៌មាន] គេថា iPhone 8 នឹងមានតម្លៃចាប់ផ្តើម $850 សំរាប់ម៉ូដែល 64GB

iPhone ថ្នាក់ខ្ពស់ អេក្រង់ OLED របស់ Apple ដែលគំរោងនឹងចេញមុខ នាចុងឆ្នាំនេះ ត្រូវបានគេប៉ាន់ថា អាចនឹងមានតម្លៃ ចាប់ផ្តើមពី $850… នេះបើតាម អ្នកវិភាគពី ក្រុមហ៊ុន UBS លោក Steven Milunovich។ ការប៉ាន់ស្មាននេះ គឺខុសពី ការប៉ាន់ស្មានកន្លងមក ដែលថា តម្លៃវា នឹងចាប់ផ្តើមពី $1,000 ឡើងទៅ។

iPhone X concept by Martin Hajek

រូបតំណាងព្រាងម៉ូដ iPhone 8 ដោយ Martin Hajek

បើតាម Milunovich បានឱ្យដឹងថា iPhone 8 ទំហំ 64GB នឹងមានតម្លៃ រវាង $850 ទៅ $900 នៅអាមេរិក ដែជា តម្លៃមួយ ស្រដៀងនឹង តម្លៃរបស់ Samsung Galaxy S8+ នៅអាមេរិក។ ចំណែក ម៉ូដែល 256GB នឹងមានតម្លៃ រវាង $950 ទៅ $1,000 រីឯ តម្លៃ iPhone 7s និង 7s Plus គឺរវាង $649 ទៅ $749៕
ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook