Search

[ព័ត៌មាន] Apple ប្រកាសឈប់ប្រើ បន្ទៈក្រាហ្វិក PowerVR ហើយនឹងងាកមក រចនាម៉ូដ បន្ទៈក្រាហ្វិក ដោយខ្លួនឯង

ក្រុមហ៊ុន Apple បានប្រកាស កាលពីពេលថ្មីៗនេះថា ខ្លួននឹង បញ្ចប់កុងត្រាជាមួយ ក្រុមហ៊ុន Imagination Technologies ហើយ ខ្លួននឹងលែង ប្រើប្រាស់ ឈីបក្រាហ្វិក PowerVR ក្នុងរយៈពេល 2 ឆ្នាំ ខាងមុខនេះ។ Apple ត្រូវបានគេរាយការណ៍មកថា បាន និងកំពុងបង្កើត អង្គក្រាហ្វិក សំរាប់ប្រើប្រាស់ លើ iPhone/iPad ដោយខ្លួនឯង។

Imagination Technologies PowerVR graphic chip on Apple iPhone and iPad

ចំណែក Imagination Technologies វិញ បាននិយាយថា វា (Apple) នឹង មានការលំបាក ក្នុងការបង្កើត ឈីបក្រាហ្វិកថ្មីមួយ ដោយមិនល្មើសនឹង កម្មសិទ្ធបញ្ញារបស់ខ្លួន ហើយបើរឿងនោះកើតឡើងមែន ខ្លួននឹង ត្រៀមខ្លួនប្តឹង (Apple) ទៅកាន់តុលាការ។

គួររំលឹកថា នេះមិនមែនជា លើកទីមួយទេ ដែល Apple បោះបង់ចោលដៃគូ ដោយសារតែពួកគេ មិនអាច បំពេញបាននូវអ្វីដែល Apple ត្រូវការ។ Apple ធ្លាប់បោះបង់ IBM ទៅចាប់យក Intel ហើយក៏ធ្លាប់បោះបង់ nVidia ទៅចាប់យក AMD ដែរ។

កាលពីចេញ iPhone ដំបូងៗ ក្រុមហ៊ុន Apple បានប្រើប្រាស់ អង្គគណនារបស់ ក្រុមហ៊ុន ARM ប៉ុន្តែ ក្រោយមក ខ្លួន ក៏ឈប់ប្រើ អង្គគណនា ប្រភេទនេះ ដោយងាកមក បង្កើត បន្ទៈឈីប ស៊េរី A របស់ខ្លួន។

គ្រាន់តែ ដំណឹងនេះចេញភ្លាម ភាគហ៊ុនរបស់ Imagination Technologies បានធ្លាក់ចុះ 70%… ជាតម្លៃហ៊ុនមួយទាបបំផុត របស់ក្រុមហ៊ុននេះ ក្នុងអំឡុងពេល 7 ឆ្នាំ នេះ៕
ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook