Search

[ព័ត៌មាន] Apple ដាក់បញ្ចេញ ប្រព័ន្ធ iOS កំណែទំរង់ថ្មី 10.3.1 ដើម្បីកែចន្លោះប្រហោង សុវត្ថិភាព WiFi

មួយអាទិត្យ ក្រោយពេល ដាក់បញ្ចេញ iOS 10.3 ជាសាធារណៈ ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់បញ្ចេញ កំណែទំរង់ថ្មី 10.3.1 ដែលទំនងជា ការអាប់ដេតតូចតាច ដើម្បីដោះស្រាយ បញ្ហាកន្លងមក ដែលរកឃើញ នៅលើ iOS 10.3។

Apple iOS 10.3.1

មួយក្នុងចំណោមបញ្ហានោះ គឺ ចន្លោះប្រហោងសុវត្ថិភាព WiFi ដែលអាចឱ្យ ហែកខើ បញ្ជារដំណើរការកូដ នៅលើ ឈីប WiFi ដែលចន្លោះប្រហោងនេះ ត្រូវបានរកឃើញដោយ Gal Beniamini នៃគំរោង Google Project Zero។

លោកអ្នក អាចអាប់ដេត កំណែទំរង់នេះបាន ដោយចូលទៅកាន់ Settings-> General-> Software Update-> Download and Install។ វាមាន ទំហំក្រោម 50MB សំរាប់អ្នកដែលឡើងពី 10.3 មក៕
ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook