Search

[ព័ត៌មាន] Li Shang នឹងបញ្ចេញ កម្មវិធីហែកគុកពេញ Untetherer នៅលើ ហាង Cydia ក្នុងថ្ងៃនេះ

ទីបំផុត ដូចដែលគាត់ សន្យា អ្នកបំបែកកូដ Li Shang នឹងបញ្ចេញ កញ្ចប់កម្មវិធី Untetherer ថ្ងៃនេះ នៅក្នុងហាងកម្មវិធីកែកុនប្រព័ន្ធ Cydia ដែលអាចប្រែក្លាយ ការហែកគុកពាក់កណ្តាល របស់ yalu102 ទៅជា ការហែកគុកពេញលេញ។ ប៉ុន្តែ វា នឹងមិនមែនជា កញ្ចប់ ឥតគិតថ្លៃនោះទេ ដោយ Li Shang បានធ្វីតប្រាប់ថា គាត់អាចនឹង លក់វា នៅក្នុងចន្លោះពី 9$ ទៅ $29
Lishang Untetherer Jailbreak for yalu102

កម្មវិធីនេះ ដើរតែនៅលើ iOS 10.1 ដល់ 10.2 តែប៉ុណ្ណោះ ហើយចូរកុំព្យាយាមប្រើវា ហែកគុក ប្រព័ន្ធទាបជាងនេះ ព្រោះវា អាចធ្វើឱ្យម៉ាសីុន ក្លាយជា ដុំថ្មបាន។

Lishang Untetherer Jailbreak for yalu102

លោកអ្នក អាចទិញ កម្មវិធីនេះបាន ដោយចូលទៅ Cydia ហើយវាយពាក្យ untetherer នៅក្នុងប្រអប់រាវរក៕
ប្រភព: Twitter




Loading...

ចូលរួមមតិតាមរយៈ Facebook