Search

[ព័ត៌មាន] ការហែកគុកពេញលេញ សំរាប់ iOS 10.2 នឹងមកដល់ឆាប់ៗនេះ

កម្មវិធីហែកគុក yalu102 សំរាប់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 10.0-10.2 បច្ចុប្បន្ន អាចប្រើ ហែកគុកបែប semi-tethered តែប៉ុណ្ណោះ ដែលនេះ មានន័យថា រាល់ពេល បិទបើកម៉ាសីុនម្តងៗ លោកអ្នក ត្រូវបើកដំណើរការ កម្មវិធីហែកគុក yalu102 ដើម្បីធ្វើការហែកគុកឡើងវិញ។ មិនជាការលំបាកនោះទេ ប៉ុន្តែ វាអាចធ្វើឱ្យមានការ ធុញទ្រាន់ខ្លះដែរ នៅពេលខ្លះ។

yalu102 untetherer jailbreak for iOS 10 and 10.2

ប៉ុន្តែ បើតាម ធ្វីតចុងក្រោយពី អ្នកបំបែកកូដល្បីឈ្មោះ Lang Shi ដំណោះស្រាយថ្មីមួយ របស់គាត់ អាចប្រែក្លាយ ឧបករណ៍ដែលហែគគុកដោយ yalu102 ពី ការហែកគុកពាក់កណ្តាល (semi-tethered) ទៅជា ការហែកគុកពេញលេញ (untethered) វិញបាន។ ដូចនេះ អ្នកប្រើប្រាស់ មិនចាំបាច់ ខ្វល់ខ្វាយ ធ្វើការហែកគុកឡើងវិញ រាល់ពេលបិទបើកម៉ាសីុន ឬត្រូវសីុញ៉េកូដ កម្មវិធី yalu102 ជារៀងរាល់អាទិត្យ នោះទេ។

Lang Shi បានបន្តឱ្យដឹងថា កម្មវិធីរបស់គាត់ មានឈ្មោះថា “untetherer” សំរាប់ប្រព័ន្ធ iOS 10.x គឺជិតរួចរាល់ហើយ ហើយវា ដំណើរការ ដោយការចុចប៊ូតុង តែម្តងគត់ ពីក្នុងកម្មវិធី។ គាត់ថែមទាំង បង្ហាញតំរុយថា ចន្លោះប្រហោងដែលគាត់រកឃើញនេះ គឺឃើញនៅមាន នៅលើ ប្រព័ន្ធ iOS 10.3 នៅឡើយទេ ហើយវាថែមទាំងអាចប្រើបានជាមួយ iPhone 7 ទៀតផង។

ដូចនេះ យើងនឹង រង់ចាំដំណឹងល្អពី Lang Shi ក្នុងពេលឆាប់ៗនេះ៕
ប្រភព: Twitter




Loading...

ចូលរួមមតិតាមរយៈ Facebook