Search

[ព័ត៌មាន] ចាប់បានដាន ម៉ាសីុន Apple TV ស៊េរីថ្មី នៅក្នុង កំណត់ត្រាទិន្នន័យ របស់ ម្ចាស់ហ្គេមមួយ

ម៉ាសីុនកំសាន្តក្នុងគេហដ្ឋាន Apple TV ជំនាន់ថ្មីមួយ ត្រូវបាន គេប្រទះឃើញ នៅក្នុង កំណត់ត្រា តាមដានទិន្នន័យ អ្នកលេងហ្គេម របស់ ម្ចាស់កម្មវិធីហ្គេមមួយឈ្មោះ Phoenix HD

flappletv2015

បើតាម លោក Tijmen Roberti ដែលជាម្ចាស់របស់ហ្គេមនេះ បានឱ្យដឹងថា ម៉ាសីុន Apple TV ថ្មីនេះ ដែលខ្លួនចាប់បាន មានលេខកូដ សម្គាល់ម៉ាសីុន AppleTV6,2 ហើយវា ដើរដោយ ប្រព័ន្ធ tvOS 11.0។ វាជាម៉ាសីុនថ្មី ដែលទំនងជា កំពុងត្រូវបានតេស្តដោយ Apple ព្រោះ ម៉ាសីុន Apple TV បច្ចុប្បន្ន មានលេខកូដសម្គាល់ម៉ាសីុន AppleTV5,3 និងដើរដោយ tvOS 10។

បើតាមដំណឹងលេចលឹកន្លងមក បានឱ្យដឹងថា Apple នឹងបញ្ចេញម៉ាសីុន Apple TV ស៊េរីថ្មី ជំនាន់ទី 5 នាឆ្នាំនេះ ដែលមានសមត្ថភាព អាចទ្រទ្រង់ វីដេអូលំដាប់ 4K ព្រមជាមួយ ផ្នែករឹងថ្មី ដែលមាន សមត្ថភាពអាចលេងហ្គេម បានកាន់តែប្រសើរជាងមុន៕
ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook