Search

[ព័ត៌មាន] iPhone 8 អាចនឹងមានឈ្មោះថា ‘iPhone Edition’ ហើយនឹងចេញលក់ក្រោយ iPhone 7s និង 7s Plus

Apple អាចនឹងដាក់ឈ្មោះ iPhone 8 ថា ‘iPhone Edition‘ ហើយវា នឹងត្រូវបានប្រកាសបង្ហាញខ្លួន ដំណាលគ្នានឹង iPhone 7s និង 7s Plus នាព្រឹត្តិការណ៍មួយ នាខែ កញ្ញា ប៉ុន្តែ វា នឹងចេញលក់ ក្រោយម៉ូដែលទាំងពីរនេះ… នេះបើតាម ប្រភពពី វិុបសាយជប៉ុន MacOtakara។ ប្រភព បានបន្តទៀតថា iPhone Edition នឹងមានតម្លៃថ្លៃលើស $1,000 ហើយការដាក់ឈ្មោះ Edition នេះ គឺស្របទៅនឹង នាឡិកាឆ្លាតវៃ Apple Watch Edition ដែលមានតម្លៃថ្លៃលើស Apple Watch ម៉ូដែលធម្មតា ដែរ។

Apple iPhone 8

MacOtakara បានបន្តទៀតថា Apple កំពុងតេស្ត ការផ្គុំគ្រឿងបន្លាស់របស់ iPhone 8 ជាមួយ គ្រឿងផ្សេងៗគ្នា ដូចជា អេក្រង់ LCD/AMOLED, មាន ប៊ូតុង Home ឬអត់ និងតួគ្រឿងធ្វើពី កញ្ចក់, អាលុយមីញ៉ូម ឬ សេរាមីក។ ប៉ុន្តែអ្វីដែល MacOtakara ជឿជាក់នោះ គឺអេក្រង់ទំហំ 5 អីុងរបស់វា ហើយបើបូកផ្សំនឹង គែមខាងលើខាងក្រោម នោះ ទំហំផ្ទៃផ្នែកខាងមុខសរុបរបស់វា អាចនឹងឡើងដល់ 5.8 អីុង។ ប្រភព បានបន្តថា ផ្នែកខាងក្រោមអេក្រង់ អាចនឹងជំនួស ប៊ូតុងស្គែនក្រយៅដៃ ដោយ ប៊ូតុងនិមិត្ត ដែលអាចជា ប៊ូតុង TouchBar ដែលប្រើលើ ម៉ាសីុន Macbook ស៊េរីថ្មី។

គួររំលឹកថា Apple ត្រូវបានគេរំពឹងថា នឹងបញ្ចេញ iPhone 3 ម៉ូដែល នាចុងឆ្នាំនេះ ដែលមួយក្នុងចំណោមនោះ គឺ iPhone ថ្នាក់ខ្ពស់ Edition ជាមួយនឹង រូបរាងកែកុនថ្មីស្រឡាង ពី iPhone 7 បច្ចុប្បន្ន៕
ប្រភព: MacOtakara




Loading...

ចូលរួមមតិតាមរយៈ Facebook