Search

[ព័ត៌មាន] Apple ថា ចន្លោះប្រហោង ដែលបង្ហាញក្នុង WikiLeaks ត្រូវបាន ជួសជុលរួចហើយ

កាលពីម្សិលមិញ វិុបសាយទម្លាយឯកសារសម្ងាត់ WikiLeaks បានធ្វើឱ្យ ពិភពលោក ភ្ញាក់ផ្ញើល ដោយការ ដាក់បញ្ចេញ ឯកសារសម្ងាត់ ជាង 8,761 ឯកសារ ដែលរៀបរាប់ពី វិធីស្មោគគ្រោក ដែល អង្គភាពសម្ងាត់ ដូចជា CIA របស់ អាមេរិក ប្រើប្រាស់ ក្នុងការ ហែគ ឧបករណ៍ដែលដើរដោយ ប្រព័ន្ធប្រតិបត្តិការណ៍ iOS/Android, ម៉ាសីុន កុំព្យូទ័រ, Router និង ទូរទស្សន៍ឆ្លាតវៃ។

CIA hack tools for Apple iPhone and Google Android

នៅក្នុង លិខិតមួយ ផ្ញើទៅកាន់ វុិបសាយ TechCrunch ក្រុមហ៊ុន Apple បានបញ្ជាក់អះអាងថា ចន្លោះប្រហោងជាច្រើន ក្នុងចំណោមចន្លោះប្រហោងធំៗ ទាំង 14 ដែល WikiLeaks បានបង្ហាញ និងឱ្យរហ័សនាមថា “Vault 7” ត្រូវបាន Apple កែកុន ជួសជុល រួចទៅហើយ។ Apple បានបន្តថា ក្រុមហ៊ុននេះ ផ្តោតទៅលើ សុវត្ថិភាពទិន្នន័យ របស់ អតិថិជន ជាចម្បង ហើយ ផលិតផលរបស់ខ្លួន ភាគច្រើន គឺទទួលបាន ការអាប់ដេត ផ្នែកទន់ លឿន ជាក់ស្តែង ប្រព័ន្ធ iOS 10 មានអ្នកប្រើប្រាស់សរុបជាង 80% ទៅហើយ។ Apple បានឱ្យដឹងទៀតថា បើទោះជា ចន្លោះប្រហោង Vault 7 ភាគច្រើន បានកែកុន រួចទៅហើយ ប៉ុន្តែ ខ្លួន នឹងបន្ត ជួសជុល ចន្លោះប្រហោងផ្សេងទៀត ដែលខ្លួន បានដឹង និងរកឃើញ ដូច​នេះ អតិថិជន គប្បី អាប់ដេត ទៅកាន់ កំណែទំរង់ចុងក្រោយបំផុត ដើម្បីទទួលបាន សុវត្ថិភាពទិន្នន័យ។

បើតាម WikiLeaks បានឱ្យដឹងថា ឧបករណ៍ដែល CIA បានហែគ អាចឱ្យភ្ញាក់ងារនេះ តាមដាន កិច្ចសន្ទនា, ទីតាំង និងគ្រប់គ្រង ផ្នែកខ្លះនៃ ឧបករណ៍ដូចជា បើកកាម៉េរា និងមីក្រូហ្វូន ដើម្បីស្តាប់ជាដើម។ ប្រភព បានបន្តថា បច្ចុប្បន្ន CIA មាន ហែគខើជាង 5,000 នាក់ ធ្វើការងារ នៅផ្នែកមួយហៅថា សាខាអភិវឌ្ឍម៉ូប៊ែល ដែលមានតួនាទី ស្វែងរកចន្លោះប្រហោង របស់ ស្មាតហ្វូន និងឧបករណ៍ឆ្លាតវៃ ដទៃទៀត។ WikiLeaks ប្រាប់ថា ឯកសារដែលខ្លួន បានបញ្ចេញ គឺយកចេញមកពី មជ្ឈមណ្ឌលឯកសាររបស់ CIA៕
ប្រភព: WikiLeaks




Loading...

ចូលរួមមតិតាមរយៈ Facebook