Search

[ព័ត៌មាន] 2 ឆ្នាំទៀត ទើប iPhone គ្រប់ម៉ូដែល នឹងប្រើ អេក្រង់ OLED

ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ អេក្រង់ OLED សំរាប់ គ្រប់ម៉ូដែល iPhone ទាំងអស់ នាឆ្នាំ 2019… នេះបើតាម របាយការណ៍ពី សារព័ត៌មាន The Bell។ ដែលនេះ មានន័យថា ក្នុងចំណោម iPhone 3 ម៉ូដែល ដែលនឹងចេញ អំឡុងពេល 2 ឆ្នាំខាងមុខនេះ នឹងមានតែមួយម៉ូដែល តែប៉ុណ្ណោះ ដែលប្រើប្រាស់ អេក្រង់ OLED។

Apple iPhone 8

ប្រភព បានបន្តឱ្យដឹងថា iPhone 8 អេក្រង់ OLED អាចនឹងមាន ទំហំអេក្រង់ រហូត 5.8 អីុង ប៉ុន្តែ តួខ្លួនរបស់វា អាចនឹង មិនធំប៉ុន iPhone ស៊េរី Plus នោះទេ។ នេះ គឺដោយសារតែ ផ្នែកខាងមុខរបស់វា លែងមាន គែម និងប៊ូតុងស្កែនក្រយៅដៃ ទៀតហើយ ដូចនេះហើយ ទើបទំហំអេក្រង់ លាតបានធំ យ៉ាងនេះ។

ដោយឡែក បច្ចុប្បន្ន ក្រុមហ៊ុនផ្គត់ផ្គង់ប៊តចំនួន 2 គឺ Samsung Electro-Mechanics និង Interflex កំពុងមមាញឹក រៀបចំ ចង្វាក់ផលិតកម្ម បន្ទៈប៊តបត់បែន ស៊េរីថ្មីឱ្យ iPhone 8 ដែលគ្រោងនឹង ដំណើរការនាខែ មេសា ឬឧសភា ខាងមុខនេះ។ ប្រភព បានបន្តទៀតថា ចង្វាក់ផលិតកម្ម iPhone 8 OLED អាចនឹងចាប់ផ្តើមយឺត នាខែ កញ្ញា ដូចនេះ Apple នឹងប្រកាស បង្ហាញខ្លួនវា ជាមុន នៅក្នុងព្រឹត្តិការណ៍មួយ នាខែនោះ ហើយ ការលក់ នឹងពន្យាពេល រហូតដល់ចុងឆ្នាំ៕
ប្រភព: The Bell




Loading...

ចូលរួមមតិតាមរយៈ Facebook