Search

[ព័ត៌មាន] iPhone 8 នឹងពន្យាការចេញលក់ រហូតដល់ចុងឆ្នាំ

ចង្វាក់ផលិតកម្ម iPhone 8 អេក្រង់ OLED នឹងចាប់ផ្តើម រាងយឺតបន្តិច រហូតដល់ខែ កញ្ញា។ ដែលនេះ មានន័យថា ការចេញលក់ ម៉ូដែលនេះ អាចនឹងត្រូវពន្យាពេល រហូតដល់ ខែ 11 ឬខែ 12 ចុងឆ្នាំ … នេះបើតាម ប្រភពពី DigiTimes។

Apple iPhone 8 OLED mock up

ចំណែក ចង្វាក់ផលិតកម្ម iPhone 7s/7s Plus នឹងចាប់ផ្តើម តាមធម្មតា នាខែ កក្កដា ដើម្បីឱ្យទាន់ការចេញលក់ នាចុង ខែកញ្ញា ដូចរាល់ឆ្នាំ។ គួររំលឹកថា iPhone 7 ត្រូវបាន Apple ដាក់លក់ជា សាធារណៈ នាថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2016… 2 អាទិត្យ ក្រោយពេល ប្រកាសបង្ហាញខ្លួន ជាផ្លូវការ នាព្រឹត្តិការណ៍ Apple មួយ កាលពី ថ្ងៃ 7 ខែកញ្ញា ឆ្នាំទៅមិញ។

ការយឺតយាវនៃ ចង្វាក់ផលិតកម្ម iPhone 8 គឺដោយសារតែ Apple ត្រូវការពេល ក្នុងការបង្កើត កូដ និងសិុនស័រ សម្គាល់ស្នាមក្រយៅដៃ ពីក្រោមអេក្រង់ ដោយផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់ ផលិតផលដែលមានស្រាប់ ដូចជា សិុនស័រ Natural ID របស់ ក្រុមហ៊ុន Synaptics ឬ Sense ID របស់ Qualcomm នោះទេ។

អ្នកចង់ប្រើ iPhone 8 ថ្មី ប្រហែលជា ត្រូវខាំមាត់ សង្កត់ចិត្ត រង់ចាំបន្តិចហើយ!
ប្រភព: DigiTimes




Loading...

ចូលរួមមតិតាមរយៈ Facebook