Search

[ព័ត៌មាន] Apple ពង្រីក ការទូទាត់ ការទិញឥវ៉ាន់ និងកម្មវិធី ដោយកាត់លុយតាម សមតុល្យទូរស័ព្ទ ទៅកាន់ អូស្ត្រាលី អីុតាលី និងសិង្ហបុរី

ក្រុមហ៊ុន Apple ថ្ងៃនេះ បានពង្រីក ការទូទាត់ ការទិញឥវ៉ាន់ និងកម្មវិធី ដោយកាត់លុយផ្ទាល់ តាមសមតុល្យលេខទូរស័ព្ទ ទៅកាន់ប្រទេស 3 បន្ថែមទៀតគឺ អូស្ត្រាលី (ប្រព័ន្ធទូរស័ព្ទ Drei), អីុតាលី (ប្រព័ន្ធទូរស័ព្ទ Three) និងសិង្ហបុរី (ប្រព័ន្ធទូរស័ព្ទ M1 Limited)។

Apple iTunes Carrier Billing

ជាមួយនឹងមុខងារនេះ អ្នកប្រើប្រាស់ អាចទិញកម្មវិធី ហ្គេម ចំរៀង វីដេអូ សៀវភៅ ពី ហាង iTunes Store, App Store និង iBooks Store ហើយ ការទូទាត់ នឹងធ្វើឡើង តាមរយៈ ប្រព័ន្ធ បណ្តាញទូរស័ព្ទ របស់អ្នកប្រើប្រាស់។ តែសេវានេះ ទំនងជា ប្រើប្រាស់បានតែចំពោះ អ្នកជាវសេវាទូរស័ព្ទ ប្រចាំខែ (Post Paid) ជាជាង អ្នកប្រើប្រាស់ ដោយបញ្ចូលលុយតាមកាតទូរស័ព្ទ (Pre-Paid)។

ចំណែក ប្រទេសផ្សេងទៀត ដែលទ្រទ្រង់មុខងារនេះដែរ រួមមាន ប៊ែលហ្សិក អាល្លឺម៉ង់ ជប៉ុន ណរវ៉េ រុស្សី សៅឌីអារាបី ស្វីស តៃវ៉ាន់ និង អារ៉ាប់រួម។ ដោយឡែក ប្រទេស នៅតំបន់ អាសីុអាគ្នេហ៍យើង មិនទាន់ឃើញមាន ដាក់ឱ្យប្រើប្រាស់ នៅឡើយទេ៕
ប្រភព: Apple




Loading...

ចូលរួមមតិតាមរយៈ Facebook