Search

[ព័ត៌មាន] WSJ ថា Apple អាចនឹងប្រើ រន្ធ USB-C ជំនួស Lightning នៅលើ iPhone 8

សារព័ត៌មាន The Wall Street Journal កាលពីពេលថ្មីៗនេះ បានរាយការណ៍ថា ក្រុមហ៊ុន Apple អាចនឹងប្រើ រន្ធ USB-C ជំនួស Lightning នៅលើ iPhone 8 អេក្រង់ OLED។

iphone_pro_02

WSJ បានបន្តទៀតថា ការផ្លាស់ប្តូរនេះ ដើម្បីឱ្យវា ត្រូវទៅនឹង ផលិតផលផ្សេងទៀត ដូចជា ម៉ាសីុន MacBook Pro ថ្មី ដែលប្រើ រន្ធ USB-C សំរាប់សាកថ្ម និងដោតភ្ជាប់ទៅ ឧបករណ៍ខាងក្រៅ។ បើដំណឹងនេះ ជារឿងពិត នោះ វានឹងធ្វើឱ្យ អតិថិជន Apple ជាច្រើន មិនសប្បាយចិត្តនោះទេ ព្រោះ ពួកគេ បានវិនិយោគជាច្រើន ទៅលើ ឧបករណ៍បន្ថែមដែលប្រើខ្សែ Lightning ដូចជា កាស ស៊េរីក្រោយៗ របស់ Beats ដែលប្រើឌុយ Lightning ជាដើម៕
ប្រភព: WSJ




Loading...

ចូលរួមមតិតាមរយៈ Facebook