Search

[ព័ត៌មាន] iPad Pro ម៉ូដែលថ្មី អេក្រង់ 10.5 អីុង នឹងមានទំហំបង្ហាញរូបភាព រហូត 2,224×1,668 ភិចសែល

បើតាម នាយកក្រុមហ៊ុនវិភាគទីផ្សារ IHS Markit អ្នកស្រី Rhoda Alexander បានប្រាប់ វិុបសាយ Forbes កាលពីពេលថ្មីៗនេះថា បើតាម ការវិភាគរបស់គាត់ iPad Pro ម៉ូដែលថ្មីមួយគ្រឿងទៀត ដែលមាន អេក្រង់ទំហំ 10.5 អីុង នឹងមាន ទំហំបង្ហាញរូបភាព ធំរហូត 2,224 x 1,668 ភិចសែល ប៉ុន្តែ មានភាពហ្មត់ត្រឹម 264 ភិចសែលក្នុងមួយអីុង ដូចម៉ូដែលមុនៗ iPad Pro អេក្រង់ 12.9 អីុង និង iPad Pro អេក្រង់ 9.7 អីុង ដែរ។

Both-iPad-Pro

គួររំលឹកថា iPad Pro អេក្រង់ 12.9 អីុង មានទំហំបង្ហាញរូបភាព 2,732 x 2,048 ភិចសែល ចំណែក iPad Pro អេក្រង់ 9.7 អីុង មានទំហំបង្ហាញរូបភាព 2,048 x 1,536 ភិចសែល។

អ្នកស្រី Rhoda បានបន្តទៀតថា ចំណែកវិមាត្ររបស់វាវិញ គឺប៉ុនគ្នានឹង iPad Pro អេក្រង់ 9.7 អីុងដែរ ប៉ុន្តែដោយសារតែ ផ្នែកខាងមុខរបស់វា មានគែមតូចជាងមុន ហេតុនេះហើយ ទើបធ្វើឱ្យ ទំហំអេក្រង់ រីកធំពី 9.7 អីុង មក 10.5 អីុង។ គាត់ រំពឹងថា ថេបប៉្លេតថ្មីនេះ នឹងចេញមុខ នាចន្លោះខែ មីនា និងមេសា ខាងមុខនេះ។

បើតាមដំណឹងលេចលឺកន្លងមក iPad Pro អេក្រង់ 10.5 អីុង នេះ នឹងជា ម៉ូដែលដំបូង ដែលមាន ការរចនាម៉ូដថ្មី ដោយមានអេក្រង់ធំ ស្ទើរពេញផ្ទៃខាងមុខ និងជាផលិតផលដំបូង ដែលមិនមាន ប៊ូតុង ស្កែនក្រយៅដៃ Home៕
ប្រភព: Forbe




Loading...

ចូលរួមមតិតាមរយៈ Facebook