Search

[ព័ត៌មាន] លេចចេញ អីុនធើហ្វេស ប្រព័ន្ធ iOS ដំបូងៗ

Tony Fadell ដែលជា អតីតបុគ្គលិក Apple និងជា អ្នករចនាម៉ូដ iPod កាលពីពេលថ្មីៗនេះ បានចេញមក ផ្តល់បទសម្ភាស និងបង្ហើបខ្លះៗ ទាក់ទងនឹង អីុនធើហ្វេស ដំបូងៗ របស់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS ដែលប្រើនៅលើ iPhone និងដើមចម ដែលនាំឱ្យចេញមកជា ប្រព័ន្ធ iOS បច្ចុប្បន្ន។

បើតាម Fadell បានឱ្យដឹងថា ដំបូងឡើយ Steve Jobs បានប្រាប់ឱ្យ ក្រុមផ្សេងៗ ដែលរួមមាន វិស្វករផ្នែករឹង និងផ្នែកទន់ តេស្ត និងបង្កើត អីុនធើហ្វេស ផ្សេងៗ សំរាប់ iPhone។ ក្រុមការងារ របស់ Fadell បានបង្កើតចេញ អីុនធើហ្វេសមួយ ដូច iPod ដែលមាន កាំបង្វិលបញ្ជារ នៅផ្នែក ខាងក្រោម។ ចំណែក ក្រុមការងារ របស់ Scott Forstall បានបង្កើត អីុនធើហ្វេសមួយ ដែលផ្អែកទៅលើ អាយខន ដើម្បីបញ្ជារ។ បើតាម Fadell បានប្រាប់ថា នៅកាលនោះ មានក្រុមជាច្រើន បានប្រកួតគ្នា។

ដំណាលគ្នានោះដែរ ក្រុមការងារ របស់ Fadell កំពុងបង្កើត ប្រព័ន្ធប្រតិបត្តិការណ៍សំរាប់ iPhone ដោយផ្អែកទៅលើ ប្រព័ន្ធ Linux ចំណែក Scott កំពុងបង្កើត ប្រព័ន្ធប្រតិបត្តិការណ៍ ខ្នាតតូច ដែលកែកុនចេញពី ប្រព័ន្ធ OS X របស់ ម៉ាសីុន Mac។ ជាចុងក្រោយ Steve បានសំរេចចិត្ត ជ្រើសយក អីុនធើហ្វេស របស់ Scott ហើយប្រព័ន្ធ ដែល Scott បានកែកុន ក៏បានក្លាយជា ប្រព័ន្ធប្រតិបត្តិការណ៍ iOS នាពេល បច្ចុប្បន្ន។

លោកអ្នក អាចអានបទសម្ភាសទាំងស្រុង ពីវុិបសាយ The Verge
ប្រភព: The Verge




Loading...

ចូលរួមមតិតាមរយៈ Facebook