Search

[ព័ត៌មាន] Apple ថា បញ្ហានៅលើ Safari គឺជា មូលហេតុ ដែលនាំឱ្យមាន រាយការណ៍ខុសពី រយៈពេលថ្ម នៅលើ Macbook Pro ថ្មី

អង្គភាព Consumer Reports បានប្រកាសថា ខ្លួននឹង ធ្វើការ តេស្តសាកល្បងម្តងទៀត ទាក់ទងនឹង រយៈពេលថ្ម នៅលើ ម៉ាសីុន Macbook Pro ថ្មី ក្រោយពេល Apple បានរកឃើញថា កំហុសឆ្គងមួយ នៅលើ កម្មវិធី Safari គឺជា មូលហេតុ ដែលនាំ ឱ្យមាន ការសីុថាមពលថ្ម ខុសពីធម្មតា។

macbook-pro-battery

បើតាម ការតេស្តលើកទីមួយ Consumer Reports បានរកឃើញថា រយៈពេលថ្ម នៅលើ ម៉ាសីុន Macbook Pro ថ្មី មានភាព មិនទៀងទាត់ ពោលគឺ ចន្លោះពី 3.75 ម៉ោង ដល់ 19.5 ម៉ោង។ Consumer Reports បានចេញសេចក្តីណែនាំ អតិថិជន មិនឱ្យទិញ ម៉ាសីុនថ្មីនេះ នោះទេ។ ដោយឡែក Apple បានស្នើសហការណ៍ជាមួយ Consumer Reports ដើម្បីស្វែងរក បញ្ហារយៈពេល មិនឋិតឋេរនេះ ដោយ Apple បានប្រាប់ថា ខ្លួន បានធ្វើការតេស្ត រាប់ពាន់ម៉ោង ហើយបានរកឃើញថា ម៉ាសីុន របស់ខ្លួន អាចប្រើបាន រហូត 10 ម៉ោង

ក្រោយកិច្ចសហការណ៍ Apple បានរកឃើញថា Consumer Reports បានប្រើប្រាស់ ការកំណត់មួយ មិនប្រក្រតី នៅលើ Safari ដោយបិទ មុខងារ Browser Cache ដែលជា មុខងារទូទៅមួយ ជួយមិនឱ្យ ទាញយកទិន្នន័យ ដែលច្រំដែល។ Apple ថា ខ្លួន បានកែបញ្ហានេះ រួចទៅហើយ។

ចាំមើល ការតេស្តថ្មី លើកទីពីរ របស់ Consumer Reports… លទ្ធផល នឹងទៅជាយ៉ាងណា?




ចូលរួមមតិតាមរយៈ Facebook