Search

[ព័ត៌មាន] ការលក់ iPhone ឆ្នាំទៅមិញ មានការធ្លាក់ចុះ

ការលក់ iPhone 7 កាលពីឆ្នាំទៅមិញ របស់ Apple មានការធ្លាក់ចុះ ហើយបានទាញឱ្យ ចំណូលរបស់ រោងចក្រ Foxconn ដែលជា ដៃគូរ របស់ខ្លួន មានការធ្លាក់ចុះផងដែរ … នេះបើតាម របាយការណ៍ពី Nikkei។ ប្រភពបានលើកឡើងថា នេះ គឺជា ឆ្នាំដំបូង អំឡុងពេល 13 ឆ្នាំ ដែល Apple មានការថមថយចុះ តួលេខ ប្រាក់ចំណូលរបស់ខ្លួន។

iPhone 7 Sale Decline

បើតាម អ្នកវិភាគ Vincent Chen បានរាយការណ៍ថា ការលក់ iPhone កាលពីឆ្នាំ 2016 មានចំនួន 207 លានគ្រឿង… ធ្លាក់ចុះប្រមាណ 29 លានគ្រឿង បើធៀបនឹង ឆ្នាំ 2015។ ប៉ុន្តែ Chen ជឿថា សំរាប់ឆ្នាំ 2017 នេះ តួលេខ បញ្ចេញលក់ iPhone អាចកើនដល់ 221 លានគ្រឿង។

ប្រភព បានបន្តថា ការខ្វះខាត នូវមុខងារលេចធ្លោ របស់ iPhone 7 គឺជា មូលហេតុ ដែលនាំឱ្យស្មាតហ្វូន មួយនេះ មិនសូវទទួលបាន ការចាប់អារម្មណ៍ ពិសេស ពី អ្នកប្រើប្រាស់ Galaxy Note 7។ បើទោះជា Note 7 មានបញ្ហា ក៏ដោយ ក៏អ្នកប្រើប្រាស់ ទាំងនោះ ភាគច្រើន នៅតែ បន្តប្រើស្មាតហ្វូន Galaxy ផ្សេងទៀត ដដែល ដោយមិនផ្លាស់មកប្រើ iPhone 7 នោះទេ។

មើលទៅ ដល់ពេល Apple ត្រូវធ្វើអ្វីម៉្យាងហើយ ដើម្បីទទួលបាន ចំណាប់អារម្មណ៍មកវិញ!
ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook