Search

[ព័ត៌មាន] Apple នឹងប្រើប្រាស់ ដែកថែប ជាគ្រោងតួ iPhone 8

បើតាមដំណឹង ពីអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ឱ្យ Apple ដែលមានទីតាំង ស្ថិតនៅ អាសីុខាងកើត បានឱ្យដឹងថា Apple នឹងផ្លាស់ពី ការប្រើប្រាស់ គ្រោងតួ អាលុយមីញ៉ូម ទៅជា ដែកថែបវិញ នៅលើ iPhone 8។ ចំណែក អ្នកដែលទទួលផ្គត់ផ្គង់ គ្រោងតួនេះ គឺក្រុមហ៊ុន Jabil របស់អាមេរិក។

Apple iPhone 8

គួររំលឹកថា iPhone ចុងក្រោយ ដែលប្រើប្រាស់ តួគ្រោងជា ដែកថែប គឺ iPhone 4s។ ចំណែក iPhone ក្រោយៗមកទៀត គឺប្រើប្រាស់ អាលុយមីញ៉ូម ទាំងអស់ ដែលធ្វើឱ្យ តួគ្រឿង មានលក្ខណៈទន់ ដូចនេះហើយ ទើបផ្ទុះបញ្ហា តួគ្រឿងកោង នៅលើ iPhone 6 និង 6s។ ចំណែក iPhone 7 វិញ ត្រូវបាន គេប្រើប្រាស់ តួគ្រោងធ្វើពី អាលុយមីញ៉ូមស៊េរី 7000 ដែលមានភាពរឹង ជាងអាលុយមីញ៉ូមធម្មតា។

ការងាកទៅប្រើ តួគ្រោងពីដែកថែបនេះ បានបញ្ជាក់ថា Apple ទំនងជា នឹងងាកទៅ ការប្រើប្រាស់ កញ្ចក់នៅពីក្រោយ សំរាប់ iPhone 8 ហើយ ទើបត្រូវការ តួគ្រោងដែលរឹងមាំ ដើម្បីគៀបកញ្ចក់ឱ្យមាន លំនឹង។

បើតាមដំណឹងលេចលឺកន្លងមក iPhone 8 ឆ្នាំនេះ​ នឹងមាន 3 ម៉ូដែល ឱ្យជ្រើសរើស គឺមួយម៉ូដែល ខុសប្លែកគេ ជាមួយ ការរចនាម៉ូដថ្មី ដោយមានផ្នែកខាងក្រោយជាកញ្ចក់ និង ពីរម៉ូដែលទៀត មានរូបរាងដូចនឹង iPhone 7/7 Plus ដែរ៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook