Search

[ព័ត៌មាន] Luca Todesco ថា កម្មវិធីហែកគុក 10.2 នឹងមកដល់ឆាប់ៗនេះ

ហែគខើ Luca Todesco ដែលបាន បញ្ចេញកម្មវិធីហែកគុក Yalu សំរាប់ iOS 10.1 នោះ បានធ្វីតប្រាប់កាលពីពេលថ្មីៗនេះថា កម្មវិធីហែកគុក សំរាប់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 10.2 នឹងមកដល់ឆាប់ៗនេះ ប៉ុន្តែ វាមិនមែនសំរាប់ iPhone 7 នោះទេ។

Loca Todesco 10.2 Yalu Jailbreak for iPhone and iPad

គួររំលឹកថា កម្មវិធីហែកគុក Yalu បច្ចុប្បន្ន គឺអាចប្រើហែកគុក iOS 10.1 និង 10.1.1 នៅលើ iPhone 6s/7 ព្រមទាំង iPad Pro ប៉ុណ្ណោះ ហើយមើលទៅ វា មិនទាន់ដំណើរការស្រួលបួល នៅឡើយទេ។

គេមិនទាន់ដឹងច្បាស់ទេថា តើ Todesco នឹងបញ្ចេញវា នៅពេលណា ប៉ុន្តែ គាត់តែងតែ ធ្វីតប្រាប់មុន សំរាប់ ថ្ងៃដាក់បញ្ចេញ។ ដូចនេះ លោកអ្នក អាចធ្វើការ Follow ធ្វីតធើគាត់បាន ដើម្បីទទួលបានដំណឹង អំពីរឿងនេះ៕
ប្រភព: twitter.com/qwertyoruiopz




ចូលរួមមតិតាមរយៈ Facebook