Search

[ព័ត៌មាន] Macbook Pro ចុងឆ្នាំនេះ នឹងមិនទាន់ងាកទៅប្រើ អេក្រង់ OLED នោះទេ!

ក្រុមហ៊ុន Apple មានគំរោងនឹង ងាកទៅប្រើ អេក្រង់ IGZO LCD សំរាប់ ម៉ាសីុន Macbook Pro ដែលនឹងចេញមុខ នាត្រីមាសទីពីរ ឆ្នាំ 2017 នេះ… នេះបើតាម ប្រភពពី Digitimes។ ចំណែក Macbook Pro អេក្រង់ OLED ប្រហែលជា ត្រូវរង់ចាំរហូតដល់ឆ្នាំ 2018។

Macbook Pro OLED Bar

ប្រភព បានបន្តថា Apple ត្រូវបានគេប៉ាន់ស្មានថា នឹងកម្ម៉ង់ ផ្ទាំងអេក្រង់ IGZO ប្រមាណ 13.6 លានផ្ទាំង … ដែលតិចជាងមុន ប្រមាណ 3 លានផ្ទាំង បើធៀបនឹងឆ្នាំ 2016។ ក្រុមហ៊ុន LG នឹងនៅតែ ជាអ្នកផ្គត់ផ្គង់ចម្បង នូវអេក្រង់ប្រភេទនេះ ដល់ Apple។

គួររំលឹកថា អេក្រង់ IGZO គឺជា ប្រភេទអេក្រង់ TFT LCD ស្តើង ដែលសីុភ្លើងតិច ប៉ុន្តែមានភាពហ្មត់ខ្ពស់ ហើយថែមទាំងមាន ពន្លឺបំភ្លឺអេក្រង់ខ្លាំងទៀតផង៕
ប្រភព: Digitimes




Loading...

ចូលរួមមតិតាមរយៈ Facebook