Search

[ព័ត៌មាន] ដៃគូ Apple ថា ផលិតផលសាកថ្ម ដោយឥតប្រើខ្សែ នឹងមកដល់ ចុងឆ្នាំនេះ

ក្រុមហ៊ុន Energous ដែលជា ដៃគូមួយផ្គត់ផ្គង់ឱ្យ Apple បានប្រាប់ឱ្យដឹង កាលពីពេលថ្មីៗនេះថា ផលិតផលសាកថ្ម ឥតប្រើខ្សែ របស់ខ្លួន នឹងចាប់ផ្តើម ដឹកជញ្ជូន ទៅកាន់ អតិថិជន នាចុងឆ្នាំ 2017 នេះ… នេះបើតាម របាយការណ៍ពី The Verge។

Energous-Wireless-Charging-Tech for Apple iPhone and iPad

បើតាម នាយកប្រតិបត្តិ Energous លោក Steve Rizzone បានប្រាប់អំឡុង ព្រឹត្តិការណ៍តាំងពិព័រណ៍អេឡិចត្រូនិក CES ថា ផលិតផលសាកថ្ម ដោយឥតប្រើខ្សែ របស់ខ្លួន អាចសាកថ្ម ឧបករណ៍អេឡិចត្រូនិក ឆ្ងាយរហូត 4 ម៉ែត្រ ហើយវា នឹងបង្ហាញខ្លួន នាចុងឆ្នាំនេះ។

Rizzone ធ្លាប់បានបង្ហើបថា Energous មានដៃគូរ សំខាន់មួយ ដែលជា ក្រុមហ៊ុនគ្រឿងអេឡិចត្រូនិក សំរាប់អតិថិជន ធំបំផុតមួយ លើលោក ហើយដែលគេ សង្ស័យថា គឺជា ក្រុមហ៊ុន Apple។

គួររំលឹកថា Apple ត្រូវបានគេរំពឹងថា នឹងធ្វើការកែប្រែ ខ្នាតធំ ទាក់ទងនឹង iPhone 8 ដែលនឹង ចេញមុខ នាចុងឆ្នាំនេះ ហើយមុខងារមួយ ក្នុងចំណោមនោះ គឺមុខងារ សាកថ្មពីចម្ងាយ ដោយឥតប្រើខ្សែនេះឯង៕

ប្រភព: The Verge




Loading...

ចូលរួមមតិតាមរយៈ Facebook