Search

[ព័ត៌មាន] Apple ដកចេញកម្មវិធី New York Time ពី App Store នៅចិន តាមសំណើររបស់ អាជ្ញាធរចិន

ក្រុមហ៊ុន Apple បានដកចេញ កម្មវិធីអានព័ត៌មានរបស់ The New York Times ចេញពី ហាងកម្មវិធី App Store នៅប្រទេសចិន ដោយយោង តាមសំណើររបស់ អាជ្ញាធរចិន។ ការដកនេះ បានធ្វើឡើង កាលពី ចុងខែ ធ្នូ ឆ្នាំមុន។

NYTimes app for iPhone and iPad

គួររំលឹកថា អាជ្ញាធរចិន បានចាប់ផ្តើម បិទមិនឱ្យ ប្រជាជនខ្លួន នៅប្រទេសចិន អាចបើកមើល វិុបសាយ របស់ សារព័ត៌មានអាមេរិក The New York Time ចាប់តាំងពី ឆ្នាំ 2012 មកម្ល៉េះ ក្រោយពេល សារព័ត៌មាននេះ បានចេញអត្ថបទជាច្រើន ដែលនិយាយអំពី ទ្រព្យសម្បត្តិ ដែលប្រមូលបានដោយ សមាជិកគ្រួសារ របស់មេដឹកនាំចិន Wen Jiabao ដែលកាលនោះ កាន់តំណែងជា នាយករដ្ឋមន្ត្រី។

ដោយឡែក តំណាង Apple លោក Fred Sainz វិញ គ្រាន់តែប្រាប់ថា “កម្មវិធីអានព័ត៌មានរបស់ The New York Times (NYT) បានល្មើសនឹង ច្បាប់ក្នុងប្រទេសចិន ដូចនេះហើយ ទើប Apple ដកវាចេញជាបណ្តោះអាសន្ន។ នៅពេល ពួកគេ កែកុន កម្មវិធីរបស់ពួកគេ ឱ្យស្របនឹង ច្បាប់ទម្លាប់របស់ចិន នោះ យើងនឹងបង្ហោះវាឡើងវិញ”។

ចំណែក តំណាង សារព័ត៌មាន NYT វិញ បាននិយាយថា ខ្លួន មិនត្រូវបាន ទាក់ទងដោយ រដ្ឋាភិបាលចិន នោះទេ ហើយបានស្នើឱ្យ Apple ពិចារណា ទៅលើ ការដកចេញនេះ ឡើងវិញ។ តំណាងនេះ បានបន្តថា នេះ គឺជា យុទ្ធសាស្ត្ររបស់ចិន ក្នុងការ រឹតត្បិត សារព័ត៌មាន ឯករាជ្យ តែប៉ុណ្ណោះ៕
ប្រភព: NYT




Loading...

ចូលរួមមតិតាមរយៈ Facebook