Search

[ព័ត៌មាន] Synaptics បង្ហាញ ប្រព័ន្ធមួយ ដែលអាចប្រើទាំងស្កែនក្រយៅដៃ និងសម្គាល់ផ្ទៃមុខ

ក្រុមហ៊ុន Synaptics ថ្ងៃនេះ បានប្រកាសពី ផលិតផលថ្មីមួយ ដែលអាចប្រើ ទាំងស្កែនក្រយៅដៃ និងសម្គាល់ផ្ទៃមុខ សំរាប់ប្រើប្រាស់នៅលើ ស្មាតហ្វូន ថេបប៉្លេត និងកុំព្យូទ័រយួរដៃ។ ផលិតផលថ្មីនេះ គឺជា កិច្ចសហការណ៍ជាមួយ ក្រុមហ៊ុនជំនាញខាងបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ KeyLemon ហើយការដែល ច្របាច់បញ្ចូលគ្នា ជាមួយបច្ចេកវិទ្យា ស្កែនក្រយៅដៃ របស់ Synaptics នឹងធ្វើឱ្យ ការប្រើប្រាស់ ឧបករណ៍អេឡិចត្រូនិក កាន់តែ មានសុវត្ថិភាពឡើង។

synapticsmultifactor

ប្រព័ន្ធនេះ អាចប្រើ ដើម្បីដោះសោរចាក់អេក្រង់ និងថែមទាំងអាចប្រើជា កូនសោរបញ្ជាក់ សំរាប់រាល់ប្រតិបត្តិការណ៍ ទូទាត់ផ្សេងៗ ទៀតផង។

Synaptics ថាផលិតផលថ្មីនេះ របស់ខ្លួន អាចបែកចែកដឹង រវាង ស្នាមក្រយៅដៃ ពិតប្រាកដ និងក្លែងក្លែង តាមរយៈ បច្ចេកវិទ្យាបញ្ញា និមិត្តរបស់ខ្លួន ព្រមទាំងតាមដាន ការព្រិចភ្នែក ដើម្បីការពារ ការប្រើប្រាស់ មុខបន្លំទៀតផង។ បច្ចេកវិទ្យារបស់ Synaptics អាចបង្កប់ នៅពីក្រោមកញ្ចក់អេក្រង់ ហើយមិនចាំបាច់ប្រើប្រាស់ ប៊ូតុងនោះទេ។

ដោយឡែក ក្រុមហ៊ុន Apple ត្រូវបាន​ គេរាយការណ៍ថា កំពុងបង្កើត បច្ចេកវិទ្យាស្រដៀងនេះ សំរាប់ប្រើលើ iPhone 8 របស់ខ្លួន។ បើទោះជា Synaptics គឺជា អ្នកផ្គត់ផ្គង់ម្នាក់ឱ្យ Apple ប៉ុន្តែ គេជឿថា Apple ទំនងនឹង ប្រើប្រាស់ បច្ចេកវិទ្យាស្កែនក្រយៅដៃ បង្កប់ក្រោមអេក្រង់ ដែលខ្លួន ផលិត ជាជាងប្រើប្រាស់ ផលិតផលរបស់ អ្នកដទៃ ដើម្បីធ្វើឱ្យផលិតផលរបស់ខ្លួន ខុសប្លែកពី គូប្រកួតប្រជែង៕
ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook