Search

[ព័ត៌មាន] Apple ប្រកាសផ្តល់ជូន កាស Beats Solo3 ដោយឥតគិតថ្លៃ ពេលទិញ iPhone ឬ Mac ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំចិន

ក្រុមហ៊ុន Apple ថ្ងៃនេះ បានធ្វើការ ប្រកាសនូវកម្មវិធីពិសេសមួយ គឺ រាល់ការទិញ iPhone 7/7Plus/6s/6s Plus ឬ ម៉ាសីុន iMac/Macbook/Pro/Air នាថ្ងៃ ទី 6 ខែមករា ខាងមុខនេះ នោះអ្នកប្រើប្រាស់ នឹងទទួលបាន កាសឥតខ្សែ Beats Solo3 មួយ ដោយឥតគិតថ្លៃ។
Apple Chinese New Year Beats Solo3 Wireless Gift

កម្មវិធីពិសេសនេះ ធ្វើឡើង ដើម្បីអបអរសាទរ ដល់ បុណ្យចូលឆ្នាំចិន ដែលនឹងមកដល់ចុងខែ មករា ឆ្នាំ 2017 នេះ ហើយវា ត្រូវបាន ផ្តល់ជូន តែនៅក្នុង ហាងទំនិញ ក្នុងប្រទេសចំនួន 4 ប៉ុណ្ណោះ គឺ ចិន, ហុងកុង, សាំងហ្គាពួរ និងតៃវ៉ាន់។ ដោយឡែក ការទិញម៉ាសីុន Macbook ដែលបានរបាប៉ះប្រើ មិនត្រូវបាន រាប់ចូលក្នុងកម្មវិធីពិសេសនេះដែរ។

ក្រៅពីនេះ Apple ក៏បានប្រកាសពី ផលិតផលពណ៌ក្រហមជាច្រើន ដើម្បីទាក់ចិត្ត អតិថិជន ជាជនជាតិចិន ផងដែរ៕
Apple Chinese New Year Beats Solo3 Wireless Gift
ប្រភព: Apple




ចូលរួមមតិតាមរយៈ Facebook