Search

ទទួលបាន ការដាស់តឿន អប់រំ និងលើកទឹកចិត្ត ពីកម្មវិធី សំរង់សំដីមាស Khmer Wisdom

ទទួលបាន ការដាស់តឿន អប់រំ និងលើកទឹកចិត្ត ពីសំរង់សំដីមាស របស់ឥស្សរជនល្បីៗ ដែលរួមមាន ទាំងអ្នកប្រាជ្ញ ខ្មែរ និងបរទេស ដូចជា ព្រះរាជសម្ភារ, ព្រះភិរម្យ ភាសា អ៊ូ ហៅក្រមងុយ, Steve Jobs, Albert Einstein, ខុង ជឺ និង ស៊ុន ជឺ ជាដើម តាមរយៈកម្មវិធី Khmer Wisdom ថ្មី របស់ក្រុមការងារ ioskhmer។

Khmer Wisdom appinstruction@2x

សំរាប់ សំដី ដែលដកស្រង់ពី ឥស្សរជន បរទេស ដែលជា អក្សរអង់គ្លេស លោកអ្នក អាចមើលពាក្យបកប្រែ ដោយចុចលើ អាយខន i ឬ ចុចសង្កត់ឱ្យយូរ លើផ្ទាំងសារ ពណ៌លឿង។

Khmer Wisdom appKhmer Wisdom app

កម្មវិធីនេះ ក៏អនុញ្ញាតិឱ្យ លោកអ្នក តាំងពេលវេលា ដើម្បីផ្ញើសារដាស់តឿន នូវឃ្លាអប់រំ ជារៀងរាល់ថ្ងៃ ផងដែរ ដោយលោកអ្នក ត្រូវចូលទៅកំណត់ ដោយចុច អាយខន រូបកណ្តឹង នៅផ្នែកខាងលើ-ស្តាំគេ។

លោកអ្នក អាចធ្វើការ ដោនឡូដ កម្មវិធីនេះ បានដោយឥតគិតថ្លៃពី App Store: https://itunes.apple.com/us/app/khmer-wisdom/id1179252069 ឬ Play Store: https://play.google.com/store/apps/details?id=com.ioskhmer.KhmerWisdom




Loading...

ចូលរួមមតិតាមរយៈ Facebook