Search

Chinese Chi Chi Sticks កម្មវិធីចាក់ចង្កឹះ ក្បួនទាយបុរាណចិន

Apple Chinese Chi Chi Sticks
ពិធីចាក់ចង្កឹះ គឺជា ក្បួនទស្សទាយ បែបបុរាណ ដែលមានដើមកំណើតនៅក្នុងប្រទេសចិន ដែល អ្នកបន់ផ្សង ស្វែងរកចម្លើយ ពីគម្ពីរសាកសិទ្ធិ តាមរយៈការក្រឡុកចង្កឹះ។ ក្បួននេះ គេច្រើនធ្វើ នៅក្នុង វិហារ សាសនា តាវ ឬព្រះពុទ្ធ នៅទល់មុខ អសនៈអ្នកតា ឬព្រះ។ ឥឡូវនេះ អ្នក អាចធ្វើវា ដោយផ្ទាល់ពី ស្មាតហ្វូន ឬអាយផេត របស់អ្នក។

តំរូវការជាមូលដ្ឋាន:
– iPhone, iPod Touch និង iPad ដំណើរការលើ ប្រព័ន្ធ iOS 7.0 ឡើងទៅ
– ស្មាតហ្វូន Android 4.0 ឡើងទៅ
– កម្មវិធី Chinese Chi Chi Sticks ដោនឡូដបានពី App Store និង Play Store: http://bit.ly/ChiChiSticks

 

វិធីដំឡើង:

1. ជាដំបូង សូមចុចលើលីងនេះ: http://bit.ly/chichisticks ឬចូលទៅ App Store -> Search រួចវាយពាក្យ Chinese Chi Chi Sticks។ បន្ទាប់មកចុច GET-> Install ដើម្បីដំឡើង។ បន្ទាប់មកចុចបើកវា។
Apple Chinese Chi Chi SticksApple Chinese Chi Chi Sticks

2. នៅពេលវា លោតចេញផ្ទាំងថា ChiChiSticks Would Like To Send You Notifications សូមជ្រើសរើសយក OK។ បន្ទាប់មក សូមជ្រើសរើសភាសា ណាមួយ ដែលអ្នកចង់ប្រើ: ខ្មែរ ចិន ឬអង់គ្លេស។
Apple Chinese Chi Chi SticksApple Chinese Chi Chi Sticks

3. បន្ទាប់មក សូមជ្រើសរើសប្រភេទសំណួរ ណាមួយ ដែលអ្នកចង់សួរ។ សូមសាកសួរសំណួរមួយ នៅក្នុងចិត្ត របស់អ្នក រួចសឹុមចាប់ផ្តើម ក្រឡូកទូរស័ព្ទ ឬថេបប៉្លេត របស់អ្នក ទៅមុខថយក្រោយៗ រហូតដល់ ឧបករណ៍ញ័រ ហើយធ្លាក់ចង្កឹះមួយចេញមក។
Apple Chinese Chi Chi SticksApple Chinese Chi Chi SticksApple Chinese Chi Chi Sticks

4. បើវា លោតចេញផ្ទាំងពាណីជ្ជកម្មធំមួយមក សូមចុច GET ដើម្បីជួយគាំទ្រ ក្រុមការងារយើង។ ពេលចុចហើយ សូមត្រឡប់មក កម្មវិធី ChiChiSticks វិញ ហើយចុច DONE ដើម្បីបិទផ្ទាំងពាណីជ្ជកម្មនេះ។ នោះវា នឹងបង្ហាញ លទ្ធផលចម្លើយ សំរាប់ សំណួរដែលលោកអ្នក បានសួរមិនខាន៕
Apple Chinese Chi Chi SticksApple Chinese Chi Chi Sticks




ចូលរួមមតិតាមរយៈ Facebook