Search

[ព័ត៌មាន] គោលដៅប្រចាំឆ្នាំ របស់ បណ្តាញ​ទូរស័ព្ទ China Mobile បង្ហាញថា នឹងដាក់លក់ iPhone អេក្រង់ 4 អីុង នាខែមេសា ឆ្នាំ 2016

china mobile iphone 6c leaked
បណ្តាញទូរស័ព្ទ China Mobile ទីមួយរបស់ចិន កាលពីពេលថ្មីៗនេះ បានប្រារព្ធព្រឹត្តិការណ៍មួយ បង្ហាញពី គោលដៅ សំរាប់ឆ្នាំ 2016 នេះ ហើយបាន បញ្ចេញ ព័ត៌មាន អចេតនាមួយ ដែលបង្ហាញ ពីថ្ងៃដាក់លក់ iPhone អេក្រង់ 4 អីុងថ្មី ឬដែលគេ លេចលឺឈ្មោះថា iPhone 6c។ iPhone 6c នឹងដាក់លក់ នៅលើបណ្តាញនេះ នាខែ មេសា ឆ្នាំ 2016 ខាងមុខនេះ ជាមួយនឹង តម្លៃប្រមាណ 3200 យន់ (ឬប្រមាណ $500)។

គួររំលឹកថា បើតាម ដំណឹងលេចលឺកន្លងមក Apple នឹងប្រារព្ធព្រឹត្តិការណ៍ ប្រចាំឆ្នាំមួយ នាខែ មីនា ខាងមុខនេះ ដើម្បីប្រកាសពី iPhone 6c និង Apple TV ជំនាន់ទី 5 ថ្មី។ ដោយឡែក សំរាប់ លក្ខណៈសម្បត្តិរបស់ 6c វិញ គេជឿថា វានឹងមានរូបរាងដូច iPhone 6 ដែរ ដោយប្រើប្រាស់ សម្បក អាលុយមីញ៉ូម ព្រមទាំងបំពាក់មកជាមួយនូវបច្ចេកវិទ្យាថ្មីៗដូចជា បន្ទៈឈីប A9, ប៊ូតុងស្កែនក្រយៅដៃ, 802.11ac Wi-Fi និង Bluetooth 4.1 ជាដើម៕
ប្រភព: mydrivers.com




Loading...

ចូលរួមមតិតាមរយៈ Facebook