Search

[ព័ត៌មាន] Apple កំពុងបង្កើត ការស្ត្រីមបទចំរៀង កំរិតខ្ពស់ Hi-Res

hi-res apple streamingក្រុមហ៊ុន Apple ត្រូវបាន គេរាយការណ៍មកថា កំពុងបង្កើតនូវ បច្ចេកវិទ្យាស្ត្រីមបទចំរៀង កំរិតខ្ពស់ Hi-res ដែលមាន គុណភាពរហូត 96kHz/24bit សំរាប់ឆ្នាំ 2016 នេះ… នេះបើតាម វិុបសាយ Macotakara របស់ជប៉ុន។ ទំរង់ថ្មីនេះ ទំនងជាប្រើ នៅក្នុង សេវា Apple Music ហើយនឹងត្រូវការ កាសប្រភេទ Lightning។

បើតាម ប្រភពដែលស្និទ្ធនឹង Apple បានអោយដឹងថា រន្ធដោត Lightning របស់ Apple នៅលើ ប្រព័ន្ធ iOS 9 អាចទទួល ការផ្ទេរប្តូរសម្លេងចំរៀង បានរហូត 192kHz/24Bit ហេតុនេះហើយទើប មានលេចលឺដំណឹងដែលថា Apple នឹងបំបាត់ចោល រន្ធដោតកាស 3.5 ម.ម ធម្មតា ហើយងាកទៅប្រើ រន្ធដោតកាស តាមរយៈ រន្ធ Lightning រួមតែមួយវិញ។

ចំណែក អ្នកផលិតកាសវិញ បានចាប់ផ្តើម ផលិតកាស Lightning បណ្តើរៗហើយ ជាក់ស្តែង ដូចជា ម៉ូដែល Audeze EL-8 ដែលលក់នៅលើ ហាងទំនិញ Apple Store ក្នុងតំលៃ $699.95 ជាដើម៕
ប្រភព: Macotakara




Loading...

ចូលរួមមតិតាមរយៈ Facebook