Search

[ព័ត៌មាន] Tim Cook ថា ការចោទប្រកាន់ Apple ថា គេចការបង់ពន្ធ គឺជា រឿងនយោបាយ

tim cook about tax evasion in ireland
នៅក្នុងបទសម្ភាស ក្នុងកម្មវិធី 60 Minutes ជាមួយ លោក Charlie Rose នាយកប្រតិបត្តិ ក្រុមហ៊ុន Apple លោក Tim Cook បានបដិសេធ នូវ ការចោទប្រកាន់ដែលថា ក្រុមហ៊ុន Apple កំពុងអនុវត្ត យុទ្ធសាស្ត្រ គេចការបង់ពន្ធ ប្រាក់ចំណូល។ ការសំភាស របស់ Rose ក៏បាន គ្របដណ្តប់ ប្រធានបទ ដូចជា បច្ចេកវិទ្យាដាក់កូដសំងាត់ និងចង្វាក់ផលិតកម្ម នៅប្រទេសចិន ផងដែរ។

Cook ត្រូវបានគេមើលឃើញថា បានបង្ហាញអារម្មណ៍ភ័យបន្តិចដែរ នៅពេល Rose រំលឹកគាត់ថា អនុគណកម្មការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភា អាមេរិក បានបញ្ចប់ការសើុបអង្កេត Apple ហើយបាន ចេញសេចក្តីសំរេចថា Apple ពិតជា បានអនុវត្ត យុទ្ធសាស្ត្រមួយ ដើម្បីបង់ពន្ធប្រាក់ចំណូលតិច ឬ មិនបង់ពន្ធទាល់តែសោះ ចំពោះ ប្រាក់ចំណូលពីបរទេស ដែលមាន តំលៃជាង $74 ពាន់លានដុល្លារ។ “នេះ គឺជា រឿងមានចរិតលក្ខណៈ នយោបាយ សុទ្ធសាធ។ វា មិនមែនជា រឿងពិតនោះទេ។ Apple បានបង់ពន្ធ គ្រប់លុយដុល្លារ ដែលយើង បានជំពាក់”… Cook បានប្រកែក។

គូររំលឹកថា ក្រុមហ៊ុនដែលមានសាខាច្រើនទូទាំងពិភពលោក ពិសេស ក្រុមហ៊ុនធំៗ នៅអាមេរិក តែងតែ ផ្ញើទុក ប្រាក់ចំណូលពី បរទេស របស់ខ្លូួន នៅប្រទេស អែកឡង់ ព្រោះ នៅក្នុងប្រទេសនេះ​ អនុវត្ត គោលនយោបាយ លើកលែងពន្ធ ឈ្មោះ “Double Irish” ដែលអនុញ្ញាតិ អោយ ក្រុមហ៊ុនមេ ផ្ទេរប្តូរ ប្រាក់ចំណូល រវាង ក្រុមហ៊ុនសាខាខ្លួន ពីប្រទេស ដែលមាន ការបង់ពន្ធប្រាក់ចំណូលច្រើន មកកាន់ប្រទេស ដែលមានការបង់ពន្ធ ប្រាក់ចំណូលតិច។ ក្រុមហ៊ុនធំៗ នៅអាមេរិក ដូចជា Google និង Apple ជាដើម បានអនុវត្ត យុទ្ធសាស្ត្រនេះ ហើយក្រុមហ៊ុននេះ បានទុកប្រាក់ចំណូល ពីបរទេស ជាច្រើន នៅអែកឡង់ ដោយ មិននាំចូលមក អាមេរិកនោះទេ។

នៅពេល Rose សាកសួរ អំពីការនាំយក ប្រាក់ចំណូលពីបរទេស មកកាន់ អាមេរិក Cook បានឆ្លើយតបថា គាត់ ពេញចិត្តនឹងធ្វើវាណាស់ ប៉ុន្តែ វា នឹងធ្វើអោយគាត់ ចាយវាយ 40% ទៅលើថ្លៃពន្ធ ក្នុងការនាំវា ត្រឡប់មកផ្ទះ ហើយវា មិនមែនជា រឿងសមហេតុផល ក្នុងការធ្វើនោះទេ។

គាត់ បានពន្យល់ថា “នេះ គឺជា បញ្ហាពន្ធ ដែលគេ បង្កើតឡើង តាំងពីជំនាន់ ឧស្សាហកម្ម ហើយ មិនសាកសម សំរាប់ជំនាន់ ឌីជីថល បច្ចុប្បន្ន នោះទេ។ វា ជារឿង ដ៏អាក្រក់ នៅអាមេរិក។ វា គួរតែត្រូវបាន គេកែតម្រូវ យូរមកហើយ ប៉ុន្តែ គេមិនធ្វើ”៕
ប្រភព: CBS




Loading...

ចូលរួមមតិតាមរយៈ Facebook