Search

[ព័ត៌មាន] RockStar ដាក់បញ្ចេញ ហ្គេម GTA: Liberty City សំរាប់ iPhone និង iPad ហើយ

gta-liberty-city-stories
ក្រុមហ៊ុន RockStar ដែលជាម្ចាស់របស់ហ្គេមចោរលួចឡាន ដ៏ល្បីល្បាញ កាលពីពេលថ្មីៗនេះ បានដាក់បញ្ចេញ ហ្គេម Grand Theft Auto: Liberty City ហើយ នៅលើ ហាងកម្មវិធី Apple App Store សំរាប់ iPhone និង iPad។

gta-liberty-city-storiesgta-liberty-city-stories

ខណៈដែលសាច់រឿង នៅដដែល ប៉ុន្តែ សំរាប់ហ្គេមនេះ RockStar បាន ធ្វើអោយប្រសើរឡើងនូវ ក្រាហ្វិកហ្គេម ដើម្បីអោយវា មើលទៅស្អាត នៅលើ អេក្រង់របស់ ស្មាតហ្វូន និងថេបប៉្លេត។ ហ្គេមនេះ អាចលេងដោយប្រើ ការប៉ះចុចលើអេក្រង់ ឬប្រើដៃចុច ប្រភេទ MFi។

លោកអ្នក អាចទិញហ្គេមនេះបាន ពី Apple ក្នុងតំលៃ $6.99 ហើយអាចលេងបាន ទាំងនៅលើ iPhone និង iPad៕
ប្រភព: App Store




Loading...

ចូលរួមមតិតាមរយៈ Facebook