Search

[ព័ត៌មាន] Apple ចាប់ដៃ China UnionPay នាំយក Apple Pay មកកាន់ប្រទេសចិន

china unionក្រុមហ៊ុន Apple ថ្ងៃនេះ បានប្រកាសថា ខ្លួន បានចាប់ដៃគូរជាមួយ ក្រុមហ៊ុនចិន China UnionPay ដើម្បីនាំយក បច្ចេកវិទ្យាទូទាត់ប្រាក់ តាមរយៈ ឧបករណ៍ចល័ររបស់ខ្លួន ហៅថា Apple Pay មកកាន់ ប្រទេសចិន នាដើមឆ្នាំ 2016 ខាងមុខនេះ។ តាមរយៈ កិច្ចព្រមព្រៀងនេះ អ្នកប្រើប្រាស់ កាត UnionPay ទាំងអស់ នឹងអាច ភ្ជាប់គណនីធនាគារ របស់ពួកគេ ទៅកាន់ សេវា Apple Pay ហើយអាចប្រើប្រាស់ iPhone, iPad និង Apple Watch ដើម្បីទូទាត់ ការចាយវាយ ដូចជា សំបុត្រកុន, យន្តហោះ និងទិញទំនិញជាដើម។

apple pay

ការដាក់ចេញសេវាថ្មីនេះ នៅចិន បានបង្ហាញ ពីភាពសំខាន់ របស់ប្រទេសចិន នៅក្នុង យុទ្ធសាស្ត្ររបស់ Apple។ បើតាម Apple បានអោយដឹងថា សេវានេះ នឹងដាក់អោយដំណើរការ ដើមឆ្នាំក្រោយនេះ​ មុនបុណ្យចូលឆ្នាំ ប្រពៃណីចិន ក្រោយពេល វាឆ្លងកាត់ ការតេស្ត និងទទួលបាន អាជ្ញាប័ណ្ណ ពីនិយ័តករ ប្រទេសចិន៕
ប្រភព: Forbes




Loading...

ចូលរួមមតិតាមរយៈ Facebook