Search

[ព័ត៌មាន] តុលាការប្រេសីុល ចេញដីការអោយ បិទកម្មវិធី WhatsApp របស់ Facebook ចំនួន 48 ម៉ោង

facebook whatsapp banned 48h in Brazilតុលាការ នៅប្រទេសប្រេសីុល កាលពីពេលថ្មីៗនេះ បានចេញដីការ អោយ ក្រុមហ៊ុនបណ្តាញទូរស័ព្ទទាំងអស់ នៅក្នុងប្រទេសប្រេសីុល បិទមិនអោយប្រើប្រាស់ កម្មវិធី WhatsApp របស់ Facebook ចំនួន 48 ម៉ោង។ ការបិទជាបណ្តោះអាសន្ននេះ ធ្វើឡើង ក្រោយពេល WhatsApp មិនបាន ឆ្លើយតបនឹង សំណើររបស់តុលាការ នៅក្នុង ជំនួយដោះស្រាយ ករណីបណ្តឹងឧក្រិដ្ឋមួយ កាលពីខែ កក្កដា។

ចំណែក អ្នកប្រើប្រាស់វិញ បានងាកទៅប្រើ កម្មវិធី Telegram ជំនួសវិញ។ បើតាម Telegram បានអោយដឹងថា មានការកើនឡើង អតិថិជនថ្មី នៅប្រេសីុល ចំនួន 1.5 លាននាក់ នៅអំឡុងពេលបិទនេះ។

គួររំលឹកថា WhatsApp មានប្រជាប្រិយណាស់ នៅប្រទេស ប្រេសីុល ដោយមាន អ្នកប្រើប្រាស់ ជាង 100 លាននាក់។ ការពេញនិយមនេះ បានធ្វើអោយ ប្រព័ន្ធបណ្តាញទូរស័ព្ទ មានការមិនសប្បាយចិត្តយ៉ាងខ្លាំង ហើយបានលើកឡើងថា Facebook បានកេងប្រវ័ញបណ្តាញរបស់ខ្លួន តាមរយៈ ការប្រើប្រាស់ លេខទូរស័ព្ទរបស់អតិថិជនខ្លួន។ ចំណូលរបស់ប្រព័ន្ធបណ្តាញទូរស័ព្ទ ក៏មាន ការថយចុះដែរ ព្រោះមនុស្សភាគច្រើន បានងាកទៅ និយាយទូរស័ព្ទ និងផ្ញើសារ ដែលឥតគិតប្រាក់ នៅលើ WhatsApp។ តែគេ មិនដឹងថា តើការចេញដីការបិទនេះ មានជាប់ពាក់ព័ន្ធជាមួយ ក្រុមហ៊ុនបណ្តាញទូរស័ព្ទ ឬយ៉ាងណានោះទេ។

ក្រោយពេលមានការបិទបានប៉ុន្មានម៉ោង តុលាការកំពូលរបស់ ប្រេសីុល បានចេញដីការថ្មីមួយ អោយលើកលែង ការអនុវត្តដីការបិទ WhatsApp របស់ តុលាការដំបូង វិញ៕
ប្រភព:LoopInsight.com




Loading...

ចូលរួមមតិតាមរយៈ Facebook