Search

[ព័ត៌មាន] Apple បើក បន្ទប់ពិសោធន៍សំងាត់មួយ នៅតៃវ៉ាន់ ដើម្បីបង្កើត បច្ចេកវិទ្យាអេក្រង់ថ្មី

Apple Secret Display Labs
ក្រុមហ៊ុន Apple ត្រូវបាន គេរាយការណ៍ថា បានទិញរោងចក្រមួយ នៅកោះតៃវ៉ាន់ ដើម្បីបង្កើត បន្ទប់ពិសោធន៍មួយ សិក្សាស្រាវជ្រាវ និងអភិវឌ្ឍ អេក្រង់ បច្ចេកវិទ្យាថ្មីមួយ ដែលស្តើង ស្រាល ហើយ សីុភ្លើងតិច សំរាប់ iPhone, iPad និង Mac… នេះបើតាមប្រភពពី Bloomberg។ ប្រភព បានបន្តថា Apple មាន វិស្វករ ជាង 50 នាក់ និងបុគ្គលិកដទៃទៀត ធ្វើការនៅក្នុងបន្ទប់ពិសោធន៍នេះ ដែលភាគច្រើន បានជ្រើសរើសពី ក្រុមហ៊ុនផលិតអេក្រង់ AU Optronics និង Qualcomm។ Apple បានដំណើរការ បន្ទប់ពិសោធន៍នេះ តាំងពីខែ មេសា ដើមឆ្នាំមកម៉្លេះ។

ប្រភព បានអោយដឹងទៀតថា Apple អាចនឹងមានចំណាប់អារម្មណ៍ ក្នុងការ ផ្លាស់ប្តូរទៅប្រើ បច្ចេកវិទ្យាអេក្រង់ OLED ថ្មី ព្រោះបច្ចេកវិទ្យា អេក្រង់ LCD របស់ខ្លួន មានចំណាស់ ចាស់ណាស់ទៅហើយ។ Apple ទំនងជា បង្កើត និងរចនា អេក្រង់ថ្មី ដោយខ្លួនឯង ហើយបន្ទាប់មក ជួលរោងចក្រដៃគូរ ដូចជា Foxconn ដើម្បីផលិតជា ទ្រង់ទ្រាយធំ អោយខ្លួន… ជាយុទ្ធសាស្ត្រដែល Apple ធ្លាប់ប្រើ ដើម្បីផលិតបន្ទៈឈីប ស៊េរីសំរាប់ ឧបករណ៍ចល័តរបស់ខ្លួន។ ការធ្វើបែបនេះ នឹងធ្វើអោយ កាត់បន្ថយការពឹងពាក់ច្រើន ទៅលើ ក្រុមហ៊ុនខាងក្រៅ ដូចជា Samsung, LG និង Sharp ជាដើម៕
ប្រភព: Bloomberg




Loading...

ចូលរួមមតិតាមរយៈ Facebook