Search

[ព័ត៌មាន] Apple ទិញយករោងចក្រផលិតបន្ទៈឈីបចាស់មួយ នៅរដ្ឋ San Jose ក្នុងតំលៃ $18.2 លានដុល្លារ

Apple Maxim Factory in San Jose
ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានទិញយក រោងចក្រផលិតបន្ទៈឈីបចាស់មួយ នៅរដ្ឋ San Jose ក្នុងតំលៃ $18.2 លានដុល្លារ។ រោងចក្រនេះ មានផ្ទៃក្រឡា 6.5 គីឡូម៉ែត្រការ៉េ មានទីតាំងជិតនឹងរោងចក្រផលិតឈីបរបស់ Samsung ហើយជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Maxim។ បើតាម អ្នកជំនាញ បានអោយដឹងថា ការទិញយកនេះ មិនមែនជា តំរុយដែលថា Apple នឹងហក់ចូលទីផ្សារ ផលិតបន្ទៈឈីបនោះទេ ប៉ុន្តែទំនងជា សំរាប់ ប្រើក្នុងការសិក្សាស្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ប៉ុណ្ណោះ។

បើតាម អ្នកស្រាវជ្រាវ Dean Freeman របស់ ក្រុមហ៊ុន Gartner បានអោយដឹងថា រោងចក្រនេះ សាកសមបំផុត សំរាប់ការតេស្ត ផលិតផល ឬបច្ចេកវិទ្យាគំរូរ និងការផលិតសាកល្បងទ្រង់ទ្រាយតូច ហើយមិនសាកសម សំរាប់ការផលិតទ្រង់ទ្រាយធំនោះទេ។

បើតាមដំណឹងលេចលឺ កន្លងមក បានអោយដឹងថា Apple អាចនឹងធ្វើការ រចនាស្ថាបត្យកម្ម អង្គក្រាហ្វិកដោយខ្លួនឯង ដូចដែលខ្លួន ធ្លាប់ធ្វើជាមួយ អង្គគណនា ហើយចំណែកការ ផលិត ក្រុមហ៊ុននេះ នឹងពឹងផ្អែកទៅលើ ក្រុមហ៊ុនដទៃ ដែលជា ដៃគូររបស់ខ្លួន ដែលអាចជា TSMC ឬ Samsung៕
ប្រភព: bizjournals




Loading...

ចូលរួមមតិតាមរយៈ Facebook