Search

[លឺគេថា] Apple អាចនឹងទិញយក ក្រុមហ៊ុនផលិតកាម៉េរា GoPro

goproក្រុមហ៊ុន Apple ត្រូវបានគេលេចលឺដំណឹងថា អាចនឹងចាប់អារម្មណ៍ក្នុងការទិញយក ក្រុមហ៊ុនផលិតកាម៉េរា សំរាប់ថតសកម្មភាពកីឡា GoPro ដ៏ល្បីល្បាញ… នេះបើតាម ប្រភពពី MarketWatch។ គ្រាន់តែ ដំណឹងនេះចេញភ្លាម ស្តុកភាគហ៊ុនរបស់ GoPro មានការកើនឡើងតំលៃភ្លាម។
បើតាម អ្នកវិភាគ Dan Ives របស់ ក្រុមហ៊ុន FBR & Co. បានអោយដឹងថា ការទិញយកនេះ​ គឺជា រឿងគួរអោយយល់បាន។

កាម៉េរាសំរាប់ថតសកម្មភាពផ្សងព្រេង និងសកម្មភាពកីឡា ដូចជា GoPro គឺស្ថិតនៅទីតាំង ផ្លូវបំបែករួមគ្នា របស់ ស្មាតហ្វូន, ឧបករណ៍ឆ្លាតវៃពាក់តាមខ្លួន និងការកំសាន្តរបស់ Apple។ ផលិតផលរបស់ GoPro អាចនឹងបើកផ្លូវអោយ Apple ឆ្ពោះទៅកាន់ ទីផ្សារ ដែលគូប្រកួតប្រជែង កំពុងតែវិនិយោគ ដូចជា យន្តហោះតេឡេបញ្ជារ Drone និង វ៉ែនតា តថភាពនិមិត្ត VR ជាដើម។ ហើយ វីដេអូដែលថតដោយប្រើ GoPro អាចទៅពង្រឹងទីផ្សារកំសាន្តរបស់ Apple ដូចជា iTunes និង Apple TV ជាដើម។ វានឹងជាប្រយោជន៍ច្រើន ដល់ Apple ប្រសិនបើ ក្រុមហ៊ុន Cupertino មួយនេះ ទិញយក GoPro៕
ប្រភព: MarketWatch




Loading...

ចូលរួមមតិតាមរយៈ Facebook