Search

[ព័ត៌មាន] ហាងកម្មវិធី App Store ឥឡូវ មានសញ្ញា បញ្ជាក់ថា កម្មវិធី ឬហ្គេម អាចប្រើបាន នៅលើ Apple TV

apple tv os
Apple TV ជំនាន់ទី 4 មានហាងកម្មវិធី ដែលមានកម្មវិធី នៅលើនោះជាង 2,600 រួចទៅហើយ… ជាចំនួនមួយច្រើន សំរាប់ ប្រព័ន្ធថ្មីថ្មោង ដែលទើបនឹងដំណើរការ។ ហើយដើម្បីអោយ ងាយស្រួល សំរាប់ អ្នកប្រើប្រាស់ ក្នុងការស្វែងរកទិញ កម្មវិធី ឬហ្គេម សកល ដែលដើរបានទាំងនៅលើ iPhone, iPad, iPod Touch និង Apple TV ក្រុមហ៊ុន Apple បន្ថែមអក្សរមួយឃ្លា នៅក្នុងប្រអប់ Information របស់ហាងកម្មវិធី App Store។

ឃ្លានោះគឺ SF.UniversalAppleTV បើឃើញមានពាក្យថា Yes មានន័យថា កម្មវិធី ឬហ្គេមនោះ អាចដំណើរការបាន នៅលើ Apple TV។ តែបើឃើញពាក្យថា NO គឺ វាមិនដំណើរការទេ៕
ប្រភព: 9to5Mac




Loading...

ចូលរួមមតិតាមរយៈ Facebook