Search

[ព័ត៌មាន] តោះមើល iFixIt ដោះរុះរើ ស្រោមទូរស័ព្ទឆ្លាតវៃ Apple Smart Battery សំរាប់ iPhone 6s

Apple Smart Battery Case
ស្រោមទូរស័ព្ទឆ្លាតវៃ Apple Smart Battery សំរាប់ iPhone 6s ដែល Apple ទើបតែដាក់បញ្ចេញលក់ បានទទួលការសរសើរ ទាក់ទងនឹង ភាពឆ្លាតវៃ របស់វា ក៏ប៉ុន្តែ ក៏រងការរិះគន់ផងដែរ ចំពោះការរចនាម៉ូដ ដ៏អាក្រក់មើលរបស់វា ទាក់ទងនឹង ដុំពក ដែលលយចេញមកក្រៅ នៅផ្នែកខាងក្រោយរបស់វា។ ក្រុមការងារពូកែខាងដោះរុះរើ iFixIt បានដោះ ស្រោមទូរស័ព្ទថ្មីនេះ ហើយខាងក្រោមនេះ​ គឺជា អ្វីដែលពួកគេ រកឃើញ:

● លេខកូដម៉ូដែលរបស់ស្រោម A1585
● ផ្នែកខាងក្រោមរបស់ស្រោម មានឌុយដោត Lightning សំរាប់ដោតទៅ ទូរស័ព្ទ ហើយមានបង្កប់ មីក្រូហ្វូន និងឧបាល័រ ថ្មី ដែលបែរទៅខាងមុខ ព្រោះផ្នែកខាងក្រោមរបស់ស្រោម បានស្រោបបិទជិត មីក្រូហ្វូន និងឧបាល័រ របស់ទូរស័ព្ទ
● ថ្ម ទំហំ 1877 mAh កំលាំង 3.8 V (7.13 Whr) អាចបន្ថែមជីវិតបានជាង 10 ម៉ោង

Apple Smart Battery CaseApple Smart Battery Case

សំរាប់ពិន្ទុការជួសជុលវិញ iFixIt ដាក់អោយវា ត្រឹមតែ 2/10 ប៉ុណ្ណោះ ព្រោះ ថ្វីបើ ការដោះដូរ និងជួសជុល អាចធ្វើទៅបាន ប៉ុន្តែ វានឹងធ្វើអោយខូចស្រោម។
សំរាប់ លោកអ្នក ដែលចាប់អារម្មណ៍ អាចជាវ ស្រោមទូរស័ព្ទឆ្លាតវៃនេះបាន ពីហាងទំនិញ Apple Store ក្នុងតំលៃ $99: http://www.apple.com/shop/product/MGQL2LL/A/iphone-6s-smart-battery-case-charcoal-gray
ប្រភព: iFixIt




Loading...

ចូលរួមមតិតាមរយៈ Facebook