Search

[ព័ត៌មាន] ក្រុមហ៊ុន Apple កំពុងសម្ងំ បង្កើត អង្គក្រាហ្វិកដោយខ្លួនឯង

iPhone6s-Internal
ក្រុមហ៊ុន Apple ត្រូវបានគេ រាយការណ៍មកថា កំពុងតែ សម្ងំ រចនា អង្គក្រាហ្វិក (GPU) ដោយខ្លួនឯង រយៈពេល 2-3 ឆ្នាំ ចុងក្រោយនេះ.. េនះបើតាម វិុបសាយ Fudzilla.com។ ប្រភព បានបន្តថា ការបង្កើត និងរចនា អង្គក្រាហ្វិកនេះ មិនមែនជា ការងារ 1 ឬ 2 ថ្ងៃនោះទេ ហើយ Apple បានសម្ងំបង្កើតវា យ៉ាងសំងាត់បំផុត អស់រយៈពេល ជាច្រើនឆ្នាំ មកហើយ។ ហើយការដែលមាន អង្គក្រាហ្វិកដោយខ្លួនឯងនេះ នឹងធ្វើអោយ បន្ទៈឈីបរបស់ខ្លួន កាន់តែមានលក្ខណៈពិសេស និងខ្លាំងជាង គូរប្រកួតប្រជែង។

គួររំលឹកថា Apple បានទទួលជោគជ័យរួចទៅហើយ ក្នុងការ រចនា អង្គគណនា ដោយប្រើលើ បន្ទៈឈីបសេ៊រី A របស់ខ្លួន ប៉ុន្តែ បច្ចុប្បន្ន ក្រុមហ៊ុននេះ នៅប្រើប្រាស់ អង្គក្រាហ្វិក PowerVR របស់ក្រុមហ៊ុន Imagination Technologies នៅឡើយ។ ជាមួយនឹង អង្គក្រាហ្វិកផ្ទាល់ខ្លួន Apple អាចនឹងផ្គុំវា ចូលទៅក្នុង បន្ទៈឈីបតែមួយ ជាមួយអង្គគណនា ដែលធ្វើអោយ សន្សំសំចៃកន្លែង បានច្រើន៕
ប្រភព: Fudzilla.com




Loading...

ចូលរួមមតិតាមរយៈ Facebook