Search

[ព័ត៌មាន] Apple មានលក់ កាសស្តាប់ត្រចៀក រន្ធដោត Lightning ដែលថ្លៃជាង iPhone 6s ទៅទៀត

Audeze-EL-8 Lightning Headphone
ក្រុមហ៊ុន Apple ថ្ងៃនេះ បានដាក់លក់បន្ថែមនូវកាសស្តាប់ត្រចៀក Audeze EL-8 ដែលជា ប្រភេទកាស ប្រើរន្ធដោត Lightning សំរាប់ប្រើជាមួយ iPhone និង iPad នៅលើ ហាងទំនិញ Apple Store របស់ខ្លួន។ ចំណែកតំលៃរបស់វាវិញ គឺ $699.95… ថ្លៃជាង iPhone 6s ទៅទៀត។ ការលក់នេះ អាចជាតំរុយដែលប្រាប់ថា Apple នឹងបោះបង់ចោល រន្ធដោត 3.5 ម.ម ដែលកាសស្តាប់ត្រចៀកពីមុនៗ ប្រើប្រាស់ ហើយងាកទៅប្រើ រន្ធដោត Lightning តែមួយរួមគ្នាវិញ… ដូចដែលដំណឹងលេចលឺកន្លងមក។

កាស Audeze EL-8 នេះ ខុសពីកាសស្តាប់ត្រចៀកទូទៅ ដោយសារតែវា អាចបញ្ជូនសម្លេងចំរៀងជាលក្ខណៈឌីជីថល 24-bit ពេញ ពី iPhone/iPad របស់អ្នកប្រើប្រាស់ ហើយអាចផ្តល់គុណភាពចំរៀង លឺច្បាស់ល្អ និង មិនមានសម្លេងរំខានពីខាងក្រៅ។ EL-8 អាចនឹងថ្លៃបន្តិចសំរាប់អ្នកប្រើប្រាស់ទូទៅ ប៉ុន្តែនេះ មិនមែនជា កាសដំបូងទេ ដែលប្រើរន្ធ Lightning។

Philips បានដាក់បញ្ចេញ កាស 2 ម៉ូដែល ដំបូងគេ ដែលប្រើ រន្ធ Lightning នេះ ហើយតំលៃវា ក៏ធូរថ្លៃជាង កាស EL-8 ដែរ គឺប្រមាណ $400 ប៉ុណ្ណោះ។ លោកអ្នក អាចរកជាវ កាសរបស់ Philips បានពី ហាង Amazon: Philips M2L / 00 តំលៃជាង $400 និង Philips Fidelio N1CL lightning headphone ដែលនឹងចេញឆាប់ៗនេះ ៕
ប្រភព: Apple Store




Loading...

ចូលរួមមតិតាមរយៈ Facebook